ឧកញ៉ា​ម្នាក់​​​​ សន្យា​ផ្ដល់​​ប្រាក់​៥០០​ដុល្លារ​​​រៀង​​រាល់​​ខែ ជួយ​​សមាគម​​សិល្បករ​​ខ្មែរ


ឧកញ៉ា​ម្នាក់​​​​ សន្យា​ផ្ដល់​​ប្រាក់​៥០០​ដុល្លារ​​​រៀង​​រាល់​​ខែ ជួយ​​សមាគម​​សិល្បករ​​ខ្មែរ

ម្សិល​​មិញ​នេះ​មាន​ឧកញ៉ា​ម្នាក់​បាន​សន្យា​ជា​មួយ​សមាគម​សិល្បករ​ខ្មែរ ថា​នឹង​​ជួយ​ឧបត្ថម្ភ​ប្រាក់​ចំនួន៥០០ដល្លារ​ជា​រៀង​រាល់​ខែ ដើម្បី​ឲ្យ​សមាគម​យក​ទៅ​ប្រើប្រាស់​​ជួយ​ដល់​សិល្បករ​សិល្បការិនី​ដែល​កំពុង​ជួប​ការ​លំបាក។

 

 

ឧកញ៉ា​ម្នាក់​​​​ សន្យា​ផ្ដល់​​ប្រាក់​៥០០​ដុល្លារ​​​រៀង​​រាល់​​ខែ ជួយ​​សមាគម​​សិល្បករ​​ខ្មែរ

 

 

ឧកញ៉ា ដែល​មាន​ចិត្ត​​ទឹក​ចិត្ត​សប្បុរស​ជួយ​​ដល់​​សមាគម​សិល្បករ​ខ្មែរ​នេះ​មាន​ឈ្មោះ​ថា ប៉ែន នួន ជា​ប្រធាន​ក្រុម​ហ៊ុន CKA (ចំរើន​កសិឧស្សាហកម្ម​អភិវឌ្ឍន៍​កម្ពុជា) ដែល​ជា​ក្រុមហ៊ុន​​ធ្វើ​ផ្លូវ​ថ្នល់ ជីក​ប្រឡាយ​ជា​ដើម។មូល​ហេតុ​ដែល​នាំ​ឲ្យ​លោក ឧកញ៉ា  សម្រេច​ចិត្ត​ផ្ដល់​ប្រាក់៥០០ដល្លារ​ជា​រៀង​រាល់​ខែ ជួយ​ដល់​សមាគម​សិល្បករ​ខ្មែរ​នេះ ត្រូវ​បាន​លោក​​បញ្ជាក់​ឲ្យ​ដឹង​ថា ក៏​ព្រោះ​​តែ​លោក​បាន​ពិនិត្យ​ឃើញ​សកម្មភាព​សមាគម​សិល្បករ​ខ្មែរ​មួយ​រយៈ​ចុង​ក្រោយ​នេះ ​មាន​សកម្មភាព​សប្បុរស​ធម៌​ច្រើន ​និង​គួរឲ្យ​ទុក​ចិត្ត។ ម្យ៉ាង​ទៀត​លោក ​និង​ភរិយា ​​មាន​ចិត្ត​ស្រលាញ់​សិល្បករ​ខ្មែរ​មាន​សមត្ថភាព ជា​ពិសេស​នោះ សិល្បករ​​សិល្ប​ការិនី​ចាស់ៗ​តែ​ម្ដង ទើប​លោក ​និង​ភរិយា​សម្រេច​ចិត្ត​​​ផ្ដល់​ថវិកា​បន្តិច​បន្តួច​រួម​ចំណែក​ជួយ​ដល់​ពួ​ក​​គាត់​តែ​ម្ដង។

 

 

លោក​ឧកញ៉ា បាន​បញ្ជាក់​បន្ថែម​ថា ការ​ផ្ដល់​ទឹក​ប្រាក់៥០០ដុល្លារ​ជា​រឿង​រាល់​ខែ​នេះ មិន​មែន​ធ្វើ​តែ​១ឆ្នាំ​ឬ២ឆ្នាំ​​ឡើយ ពោល​គឺ​លោក​សន្យា​ថា នឹង​ផ្ដល់​ជា​រៀង​រហូត ប្រសិន​បើ​ក្រុមហ៊ុន​ក្រុម​​របស់​លោក​នៅ​តែ​ដំណើរ​ការ​ល្អ។

 

 

ឧកញ៉ា​ម្នាក់​​​​ សន្យា​ផ្ដល់​​ប្រាក់​៥០០​ដុល្លារ​​​រៀង​​រាល់​​ខែ ជួយ​​សមាគម​​សិល្បករ​​ខ្មែរ

 

 

បច្ចុប្បន្ន​នេះ​ក្រៅ​ពី​សប្បុរស​ជន​នានា​ដែល​បាន​ជួយ សមាគម​សិល្បករ​​ខ្មែរ​មាន​ប្រាក់​​តិច​តួច​​ប៉ុណ្ណោះ សម្រាប់​​យក​មក​ទ្រទ្រង់ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ លោក សុះ ម៉ាច ។ លោក​ថា កាល​ពី​​អណត្តិ​មុន ប្រាក់​របស់​សមាគម នៅ​សល់​ជាង​១ម៉ឺន​ដុល្លារ ប៉ុន្តែ​ទឹក​ប្រាក់​នោះ​នៅ​អ្នក​នាង យុគ ចិន្តា កាន់​មិន​ទាន់​ផ្ដល់​ឲ្យ​សមាគម​នៅ​ឡើយ​ទេ ។ បច្ចុប្បន្ន​នេះ ប្រាក់​ដែល​មាន​​តម្កល់​ក្នុង​សមាគម​មាន​​ប្រហែល​ជាង​៣លាន​រៀល​​ប៉ុណ្ណោះ។
លោក សុះ ម៉ាច បាន​​លើក​ឡើង​ទៀត​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ រាល់​ការ​ចំណាយ​របស់​សមាគម​ក្នុង​ជួយ​ដល់​សិល្បករ​សិល្ប​ការិនី​កន្លង​មក ភាគ​ច្រើន​សមាជិក ​ក៏​ដូច​ជា​ក្រុម​ប្រឹក្សា ជា​អ្នក​ចេញ​ប្រាក់​ផ្ទាល់​ខ្លួន​ឯង​ជួយ​​ទាំង​អស់ ក្នុង​នោះ​មាន ដូច​ជា ឧកញ៉ា ឃ្លោក ឯកឧត្ដម កុយ ស៊ឺឌឿន អ្នក​ស្រី ថុង ស៊ីវទៀង ព្រះតេជព្រះគុណ នីសុវណ្ណ មុនីរ៉េត និង​សប្បុរសជន​មួយ​ចំនួន​ទៀត ។

 

 

ឧកញ៉ា​ម្នាក់​​​​ សន្យា​ផ្ដល់​​ប្រាក់​៥០០​ដុល្លារ​​​រៀង​​រាល់​​ខែ ជួយ​​សមាគម​​សិល្បករ​​ខ្មែរ
ឧកញ៉ា​ម្នាក់​​​​ សន្យា​ផ្ដល់​​ប្រាក់​៥០០​ដុល្លារ​​​រៀង​​រាល់​​ខែ ជួយ​​សមាគម​​សិល្បករ​​ខ្មែរ

 

 

ជា​មួយ​នឹង​វត្តមាន លោក​ឧកញ៉ា  ប៉ែន នួន និង ភរិយា ចេញ​មុខ​ការ​ឧបត្ថម្ភ​​សមាគម​សិល្បករ​ខ្មែរ ៥០០ ដុល្លារ ជា​រៀង​រាល់​ខែ​នេះ លោក សុះ ម៉ាច  បាន​ថ្លែង​អំណរគុណ​​ដល់ លោក​ឧកញ៉ា  និង ភរិយាជា​ខ្លាំង ។

 

លោក​លើក​ឡើង​ថា ទឹក​ប្រាក់​ដែល​លោក​ឧកញ៉ា​ផ្ដល់​ឲ្យ​នេះ បាន​ធ្វើ​ឲ្យ​សមាគម​សិល្បករ​ខ្មែរ​ក៏​ដូច​ជា សិល្បករ​សិល្ប​ការិនី​​ទាំង​អស់ មាន​​​កម្លាំង​ចិត្ត​ជា​ខ្លាំង ដើម្បី​បន្ត​​សកម្មភាព​ទៅ​​ថ្ងៃ​អនាគត​។ ជា​មួយ​គ្នា​នោះ លោក​សន្យា​ថា នឹង​យក​​ថវិកា​នេះ​ទៅ​ប្រើ​ប្រាស់​ឲ្យ​​ចំ​គោលដៅ​មិន​ឲ្យ​បាត់​បង់​ឡើយ៕

 

 

អត្ថបទ៖ ខុត សីហា