កម្មករ​​ស្លាប់និង​​​របួស​ច្រើន​នាក់​ពេល​ដំឡើង​​ឆាក​ឲ្យ​តារា​ចម្រៀង Jolin Tsai


កម្មករ​​ស្លាប់និង​​​របួស​ច្រើន​នាក់​ពេល​ដំឡើង​​ឆាក​ឲ្យ​តារា​ចម្រៀង Jolin Tsai

តារា​ចម្រៀង​តៃវ៉ាន់ Jolin Tsai បាន​សម្រេច​ចិត្ត​រំសាយ​ការ​ប្រគំ​តន្ត្រី​ចោល ដោយ​សារ​តែ​គ្រោះ​ឧបទ្ទវហេតុ​នេះ។

 

កម្មករ​​ស្លាប់និង​​​របួស​ច្រើន​នាក់​ពេល​ដំឡើង​​ឆាក​ឲ្យ​តារា​ចម្រៀង Jolin Tsai

 

វេលា​ម៉ោង ៥ល្ងាច​ថ្ងៃ​ទី ២៩ ខែ​តុលា ម្សិលមិញ​នេះ នៅ​ពេល​កម្មករ​ទាំង​ឡាយ​កំពុង​តែ​ដំឡើង​ឆាក​សម្រាប់​ការ​ប្រគំ​​​​​តន្ត្រី​របស់​កំពូល​តារា​ចម្រៀង​តៃវ៉ាន់ Jolin Tsai នៅ​ ក្រុង Nanning ខេត្ត Guangxi ប្រទេស​ចិន ស្រាប់​តែ​គ្រោង​ដែក​សម្រាប់​​ដាក់​ភ្លើង​បំភ្លឺ​ត្រូវ​រលំ​ចុះ​មក​ទាំង​ស្រុង​​​ធ្វើ​ឲ្យ​កម្មករ​ម្នាក់​ត្រូវ​ស្លាប់​បាត់​បង់​ជីវិត និង​មនុស្ស ១៣ នាក់​ទៀត​ត្រូវ​រង​របួស។

 

បើ​តាម​ការ​គ្រោង​ទុក ការ​ប្រគំតន្ត្រី​របស់ Jolin Tsai នឹង​ត្រូវ​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃ​ទី ៣០ ខែ​តុលា ហើយ​តារា​ចម្រៀង​ស្រី​នេះ​នឹង​មាន​វត្តមាន​នៅ​​ទី​នោះ​នៅ​ព្រឹក​ថ្ងៃ​តែ​មួយ។ យ៉ាងណាក្ដី ដោយ​សារ​តែ​គ្រោះ​ថ្នាក់​មួយ​នេះ Jolin បាន​សម្រេច​ចិត្ត​រំសាយ ការ​ប្រគំ​តន្ត្រី​​មួយ​នេះ​ចោល​​នៅ​នាទី​ចុង​ក្រោយ។ អ្នក​គ្រប់​គ្រង​របស់​តារា​ចម្រៀង​មួយ​នេះ​បាន​ឲ្យ​ដឹង​ថា “ពួក​ខ្ញុំ​មាន​អារម្មណ៍​សោក​ស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង។ នេះ​​ជា​រឿង​មួយ​ដែល​មិន​គួរ​ឲ្យ​ជឿ សង្ឃឹម​​ឲ្យ​ពួក​គេ​ឆាប់​ជា​​សះ​ស្បើយ​ឡើង​វិញ”។ មក​ដល់​ពេល​នេះ ជន​រង​គ្រោះ​ទាំង​អស់​ត្រូវ​បាន​​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​ហើយ។ តាម​គេហទំព័រ West Capital News បាន​ឲ្យ​ដឹង​ថា Jolin Tsai នៅ​តែ​តក់​ស្លុត​មិន​ជឿ​ថា​ឧបទ្ទវហេតុ​ស្លាប់​មនុស្ស​នេះ​ជា​រឿង​​ពិត។

 

ភ្នាក់​ងារ​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា​ពួក​គេ​កំពុង​ស្វែង​រក​មូលហេតុ​បណ្ដាល​ឲ្យ​កើត​មាន​បញ្ហា​នេះ ហើយ​នឹង​ប្រកាស​ក្នុង​ពេល​ខាង​មុខ​។ ប្រភព​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា គ្រោះ​ថ្នាក់​នេះ​កើត​ឡើង​ដោយ​សារ​តែ​កំហុស​ធ្វេស​ប្រហែស​​​របស់​ក្រុម​​ការងារ​បច្ចេកទេស។ រូប​ភាព​ទាំង​ឡាយ​នៅ​កន្លែង​កើត​ហេតុ​នៅ​តែ​ធ្វើ​ឲ្យ​ទស្សនិកជន​ភិត​ភ័យ​នៅ​ឡើយ ដោយ​មាន​អ្នក​បញ្ចេញ​មតិ​ថា បើ​ឆាក​នេះ​រលំ​​នៅ​ពេល​ការ​ប្រគំ​តន្ត្រី​​កំពុង​ប្រព្រឹត្ត​ឡើង ​នោះ​នឹង​មាន​អ្នក​ស្លាប់​ច្រើន​ជាង​នេះ៕

 

កម្មករ​​ស្លាប់និង​​​របួស​ច្រើន​នាក់​ពេល​ដំឡើង​​ឆាក​ឲ្យ​តារា​ចម្រៀង Jolin Tsai

 

កម្មករ​​ស្លាប់និង​​​របួស​ច្រើន​នាក់​ពេល​ដំឡើង​​ឆាក​ឲ្យ​តារា​ចម្រៀង Jolin Tsai

 

 

ចុចអាន៖បវរកញ្ញា​លុត​ជង្គង់​សំពះ​ម្ដាយ​មិន​អាច​ទទួល​ប្រាក់​រង្វាន់​ព្រោះ​មិន​ទាន់​បញ្ចប់​ការ​សិក្សា

 

​​​ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ cri.cn