ទីប្រឹក្សា និងជំនួយការផ្ទាល់ ២៣រូប ត្រូវបានបាត់បង់តំណែង ក្រោយលោក កឹម សុខា ត្រូវបានដកតំណែង

ភ្នំពេញ៖ ទីប្រឹក្សា និងជំនួយការផ្ទាល់ របស់លោក កឹម សុខា ដែលមានឋានៈស្មើរដ្ឋមន្រ្តី ដល់អគ្គនាយក នឹងត្រូវ បាត់បង់ដោយស្វ័យប្រវត្ត បន្ទាប់ពីលោក កឹម សុខា ត្រូវបានសមាជិករដ្ឋសភា មកពីគណបក្សប្រជាជនកម្ពុជា ៦៨  រូប បោះឆ្នោតទម្លាក់រូបលោក នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥នេះ។

លោក កឹម សុខា បន្ទាប់ពីសមាជិកសភាបោះឆ្នោតគាំទ្រឲ្យធ្វើជាអនុប្រធានរដ្ឋសភាកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០១៤  លោកបានជ្រើសតាំងមនុស្ស ២៣រូប ឲ្យធ្វើជាទីប្រឹក្សា និង ជំនួយការផ្ទាល់របស់លោក។ ទីប្រឹក្សា និង ជំនួយការផ្ទាល់ទាំង ២៣រូបនេះ មានឋានៈស្មើរដ្ឋមន្រ្តី រដ្ឋលេខាធិការ និង អគ្គនាយក។

មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា យោងតាមច្បាប់ ទីប្រឹក្សា និងជំនួយការរបស់លោក កឹម សុខា  ត្រូវបានបញ្ចប់ដោយស្វ័យប្រវត្តិ នៅពេលលោក កឹម សុខា ត្រូវបានដកតំណែង ប៉ុន្តែនៅពេលមានអ្នកថ្មីមកជំនួស  ព្រះមហាក្សត្រនឹងតែងតាំងថ្មី។

ទីប្រឹក្សាផ្ទាល់របស់លោក កឹម សុខា រួមមាន៖ លោកបណ្ឌិត សាយ បូរី លោកបណ្ឌិត ឡៅ ម៉ុងហៃ លោក ស សូ វាន លោក ថាច់ សេដ្ឋា លោក មុត ចន្ថា លោកស្រី ម៉ុក ម៉ារីណា លោក គ្រីសុង លោក ជុំ សារិទ្ធ លោក ឃឹម ឡា គី លោក សាន សាង លោក ប្រាក់ សាវ័ន្ទ លោក ហែម ណារិទ្ធិ លោក ជួង ជូងី លោក ចាន់ ចេង លោកស្រី ម៉េង  សុភារី លោក សួន រីដា។

ជំនួយការផ្ទាល់វិញ រួមមាន៖ លោក អៀ ចាន់ណា លោក ចាន់ សិលា លោក ស៊ិន បូរាណ លោក សៅ វិបុល លោក ឈុន ស៊ិថុន លោក គឹម យូយៀង និងលោក លី រិ៕

ទីប្រឹក្សា និងជំនួយការផ្ទាល់ ២៣រូប ត្រូវបានបាត់បង់តំណែង ក្រោយលោក កឹម សុខា ត្រូវបានដកតំណែង