ព្រឹទ្ធសភាបើក សម័យប្រជុំវិសាមញ្ញ នីតិកាលទី៣ នៅព្រឹកថ្ងៃ ទី៣០តុលា

ភ្នំពេញ៖ ព្រឹទ្ធសភាកម្ពុជានៅព្រឹក ថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០១៥ បានបើកសម័យប្រជុំ វិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ដើម្បីពិនិត្យ និងឲ្យយោបល់លើ សេចក្ដីព្រាងច្បាប់ ស្ដីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀង ស្ដីពីកិច្ច សហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាង រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាល បេឡារុស។

យោងតាមសេចក្ដីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភាចេញនៅមុននេះបន្តិចបានឲ្យដឹងថា “បន្ទាប់ពី បានពិនិត្យ និងពិភាក្សារួចមកគណៈកម្មការអចិន្ត្រៃយ៍នៃព្រឹទ្ធសភា បានកំណត់យកថ្ងៃសុក្រ ទី ៣០ ខែ តុលា ឆ្នាំ ២០១៥វេលាម៉ោង៩ព្រឹក បើកសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣លើរបៀបវារៈ តែមួយគត់គឺ ពិនិត្យ និងឲ្យយោបល់លើសេចក្ដីព្រាងច្បាប់ ស្ដីពីការអនុម័តយល់ព្រមលើកិច្ច ព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណៈ រដ្ឋបេឡារុស”។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា៕