រឹតតែចង់ទស្សនា! Chelsea ប៉ះ Liverpool ស្អែកនេះ

ក្រុងឡុងដ៍៖ ក្រុមការពារតំណែងជើងឯកតោខៀវ Chelsea នឹងត្រូវបើកទ្វារពហុកីឡដ្ឋាន Old Traffod របស់ខ្លួនដើម្បី ស្វាគមន៍ក្រុមភ្ញៀវហង្សក្រហម Liverpool ក្បាលព្រលប់ស្អែកនេះ នៅ Premier League ប្រចាំសប្តាហ៍ទី១១ ក្នុងជើង ទី១ ។

ក្រុមដែលកំពុងធ្លាក់ទម្រង់លេង រហូតដល់ធ្វើឲ្យកៅអីគ្រូបង្វឹកលោក Jose Mourinho រង្គោះរង្គើនោះ តស៊ូស្វិតស្វាញ ខ្លាំងឡើងបន្ថែមដោយត្រូវតែយក៣ពិន្ទុក្នុងទឺកដីឲ្យទាល់តែបាននាម៉ោង ១៩៖៤៥នាទីស្អែកនេះ (ម៉ោងនៅកម្ពុជា) គ្រា ដែលទើបតែជ្រុះចេញពីពានលំដាប់ទី៣អង់គ្លេស Capital One Cup កាលពីរាត្រីថ្ងៃពុធ ទី២៨ ខែតុលា ក្រោមថ្វីជើង របស់ម្ចាស់ផ្ទះ Stoke City ៥-៤ ដោយបាល់ប៉េណាល់ទី និងបានកំពុងតែឈរនៅលេខរៀងទី១៥បណ្តោះអាសន្នក្នុង តារាង Premier League ក្រោយឆ្លងកាត់១០ប្រកួតមកនេះ ។

តែយ៉ាងណាក៏ដោយ Chelsea នឹងមិនមែនជាក្រុមដែលបាត់បង់ពិន្ទុបន្ថែមទៀតក្នុងទឺកដីនោះទៀតទេ ហើយអាចធ្វើ ឲ្យលោក Jurgen Klopp ដែលជាគ្រូបង្វឹកថ្វីរបស់ Liverpool ភ្លក្សរសជាតិចាញ់លើកដំបូងផងដែរ ក្រោយដឹកនាំបាន ៤ប្រកួតមកនេះមិនដែលចាញ់ទាំងនៅក្នុងទឹកដីកីឡដ្ឋាន Anfield និងក្រៅទឹកដីក្តី ។

ងាកមកមើល Liverpool ដែលទើបតែបានឆ្លងផុតវគ្គ១៦ក្រុមនៃពាន League Cup នោះចំពោះ១ប្រកួតដំបូងរបស់គ្រូ បង្វឹកជនជាតិអាល្លឺម៉ង់ដែរនោះជាមួយនឹងការទម្លាក់គូប្រជែង Aston Villa ១-០ នោះរឹតតែធ្វើឲ្យទឹកចិត្តក្រុមមានកម្លាំង ចិត្តឡើងវិញ និងតស៊ូស្វិតស្វាញខ្លាំង ដើម្បីរកបានជ័យជំនះទី១នៅ Premier League ក្រោមការដឹកនាំរបស់គ្រូបង្វឹក ថ្មី Klopp ដែលកំពុងឈរនៅលេខ៩បណ្តោះអាសន្នដោយមាន១៤ពិន្ទុក្នងដៃលើស Chelsea ៣ពិន្ទុ ៕

រឹតតែចង់ទស្សនា! Chelsea ប៉ះ Liverpool ស្អែកនេះ

រឹតតែចង់ទស្សនា! Chelsea ប៉ះ Liverpool ស្អែកនេះ

រឹតតែចង់ទស្សនា! Chelsea ប៉ះ Liverpool ស្អែកនេះ