[លឺគេថា] Apple ទំនងនឹងប្រើ កញ្ចក់ OLED នៅលើ iPhone 7

[លឺគេថា] Apple ទំនងនឹងប្រើ កញ្ចក់ OLED នៅលើ iPhone 7
របាយការណ៍ថ្មីមួយ ពីប្រទេស កូរ៉េខាងត្បូង បានអោយដឹងថា ក្រុមហ៊ុន Samsung បានសំរេច ក្នុងការ ទាញយក ការកម៉្មង់ផ្គត់ផ្គង់ អេក្រង់ OLED ខ្លះៗ សំរាប់ នាឡិកាឆ្លាតវៃ Apple Watch ហើយអ្វីដែល គួរអោយចាប់អារម្មណ៍ជាងនេះគឺ Apple កំពុងពិចារណា ប្រើប្រាស់ អេក្រង់ OLED នេះ នៅលើ iPhone 7 ដែរ។

គួររំលឹកថា នាឡិកាឆ្លាតវៃ Apple Watch ប្រើប្រាស់ អេក្រង់ស៊េរីថ្មី ប្រភេទ OLED ដែលផ្តល់ ពណ៌ស្រស់បំព្រង និងសីុភ្លើងតិចជាង អេក្រង់ LCD ធម្មតា ដែល Apple ប្រើនៅលើ iPhone/iPad និង Mac របស់ខ្លួន។ អេក្រង់ប្រភេទនេះ ត្រូវបាន ប្រើប្រាស់ រួចទៅហើយ នៅលើ ស្មាតហ្វូន ដែលប្រើ ប្រព័ន្ធ Android ពិសេស គឺស្មាតហ្វូន របស់ Samsung។ ប្រភព បានបន្តថា Apple ត្រូវបាន គេរំពឹងថា នឹងសំរេចចិត្តថាតើ គួរនឹងអេក្រង់ OLED ថ្មីនេះ នៅលើ iPhone 7 នៅក្នុងខែ វិច្ឆិកា ក្រោយនេះ។ ចំណែក អ្នកផ្គត់ផ្គង់អេក្រង់ OLED នេះ ក្រៅពីមាន Samsung ហើយ នៅមាន ក្រុមហ៊ុន LG និង JDI ជាដើម៕
ប្រភព: ETnews» ទំនាក់ទំនងពាណិជ្ជកម្ម: [email protected] »  រក្សាសិទ្ធិដោយ: ioskhmer.com (ហាមទាញយកទិន្នន័យគ្រប់រូបបែប)