គយ​ចល័ត​បង្ក្រាប ទូរស័ព្ទអត់​ពន្ធ​ជាង ៤ពាន់​គ្រឿង ពីហាងទូរស័ព្ទ នីកា និងហាង New Phone – នីតា

រាជធានីភ្នំពេញ៖ ​កាលពី​ល្ងាច​ថ្ងៃទី​២៨ខែតុលាកម្លាំង​របស់​គយ​ចល័ត នៃ​នាយកដ្ឋាន​បង្ការ និង​បង្ក្រាប​បទល្មើស​នៃ​អំពើ​គេចពន្ធ សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ ដឹកនាំ​ដោយ​លោក​ព្រះរាជអាជ្ញារង​រាជធានី​ភ្នំពេញ ​មាស ច័ន្ទ​ពិសិដ្ឋ បាន​បង្ក្រាប​បទល្មើស​នៃ​អំពើ​គេចពន្ធ នៅ​​ចំណុចហាងទូរស័ព្ទ នីកា និងហាង New Phone ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​៣១០ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន បាន​រកឃើញទូរស័ព្ទ ​អត់​បង់ពន្ធ​ជាង ៤.០០០គ្រឿង។ 

មន្រ្តីជាន់ខ្ពស់គយចល័ត បាន​បញ្ជាក់ថា ទូរស័ព្ទ​ជាង​៤.០០០​គ្រឿង ក្នុងនោះ​ប្រភេទ​ទូរស័ព្ទ​ចិន​ជាង ២.០០០គ្រឿង និង​ទូរស័ព្ទ​ប្រភេទ iPhone Samsung iPad ជាង ២.០០០គ្រឿង ដែល​បង្ក្រាប​នេះមានតម្លៃ​ត្រូវ​បង់ពន្ធ​រហូតដល់ ៤០-៥០ម៉ឺន​ដុល្លារ​អាមេរិក។កម្លាំង​គយ​ចល័ត នៃ​នាយកដ្ឋាន​បង្ការ និង​បង្ក្រាប​បទល្មើស​នៃ​អំពើ​គេចពន្ធ នឹង​បន្ត​ចុះ​បើក​ប្រតិបត្តិការ​ត្រួតពិនិត្យ រាល់​ទំនិញ​ទាំងឡាយណា​ដែល​គេចពន្ធ ឲ្យ​ដូច​ភ្លៀងរលឹម និង​ជាប្រចាំ៕

28-10-15-0128-10-15-02 28-10-15-03 28-10-15-04