គ្រោះថ្នាក់​ចរាចរណ៍ ​ថ្ងៃ២៨តុលា មនុស្សស្លាប់២ របួស១០ – សណ្តាប់

រាជធានីភ្នំពេញ៖ របាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានឲ្យដឺងថា គ្រោះ​​ថ្នាក់​​ចរាចរណ៏​ផ្លូវគោក​ នៅទូទាំងប្រទេស ដែលបានកើតមានឡើងនៅថ្ងៃទី២៨តុលាម្សិលមិញនេះ មាន​ចំនួន​៦លើក យប់​៤លើក បណ្តាល​ឲ្យមនុស្ស ​២​នាក់បានស្លាប់​(​ស្រី​១​នាក់​) និង​អ្នករបួសធ្ងន់ ១០​នាក់​(​ស្រី​១​នាក់​)។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍៦លើក​នេះបានបង្កឲ្យខូចខាតយានយន្ត​សរុប​ចំនួន ១១​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ៨​គ្រឿង​, រថយន្ត​ធុន​តូច ២​គ្រឿង​,រថយន្ត​ធុន​ធំ ១​គ្រឿង។​

មូល​ហេតុដែល​បណ្តាលឲ្យ​កើតមាន​ហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍ទំាង​អស់នេះបណ្តាលមកពីការបើកល្មើសល្បឿន ស្រវឹង ប្រជែងគ្រោះថ្នាក់ មិនប្រកាន់ស្តាំ មិនគោរពច្បាប់ចរាចរណ៏ជាដើម៕សណ្តាប់Traffic-accident-27-Oct-2015.