​លោកហោ ណាំហុង នឹងដឹកនាំគណៈប្រតិភូ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​អាស៊ី-អឺរ៉ុប​លើក​ទី​១២ នៅប្រទេសលុចសំបួ នៅ​សប្តាហ៍​ក្រោយ – នួន ផានិត

រាជធានីភ្នំពេញ៖ តបតាមការអញ្ជើញរបស់លោកស្រី Federica Mogherini តំណាងជាន់ខ្ពស់ និងជាអនុប្រធាន នៃគណៈកម្មការអឺរ៉ុប និងលោក Jean Asselborn រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃប្រទេសលុចសំបួ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តជាតិនៃកម្ពុជា នឺងដឺកនាំគណៈប្រតិភូ​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​អាស៊ី-អឺរ៉ុប​លើក​ទី​១២ នៅប្រទេសលុចសំបួ ពីថ្ងៃទី៦ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រោមប្រធានបទ «ធ្វើការរួមគ្នាដើម្បីអនាគត ប្រកបដោយចីរភាព និងសន្តិសុខ»។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តជាតិនៃកម្ពុជា ដែលផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ បានលើកឡើងទៀតថា ក្នុងកិច្ចប្រជុំនោះ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នឹងថ្លែងបទអន្តរាគមន៍នៅក្នុងកិច្ចប្រជុំពេញអង្គ៖ «ការផ្លាស់ប្តូរអាកាសធាតុ របៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ហើយនឹងការកាត់បន្ថយ និងការគ្រប់គ្រងហានិភ័យ គ្រោះហន្តរាយ»។ លើសពីនេះលោក ហោ ណាំហុង នឹងជួបទ្វេភាគី ជាមួយលោក Borge Brende រដ្ឋមន្ត្រីការ បរទេសន័រវេស លោក Grzegorz Schetyna រដ្ឋមន្ត្រីការបរទេសប៉ូឡូញ និង លោក Sartaj Aziz ទីប្រឹក្សានាយករដ្ឋមន្ត្រីទទួលបន្ទុក កិច្ចការសន្តិសុខជាតិ និងកិច្ចការបរទេស នៃប៉ាគីស្ថាន៕

លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា(រូបថតឯកសារ)

លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា(រូបថតឯកសារ)

28102015