ក្រុមអាជីវករប្រកបរបរ​រថយន្តបែនដឹកដី​និងខ្សាច់ចង្កូតស្តាំ​​តវ៉ាស្នើ​ឲ្យ​​បញ្ចុះ​​ពន្ធ​គយ – វិសាល

រាជធានី​ភ្នំពេញ៖ កាលពីថ្ងៃទី២៨តុលា មានក្រុម​អាជីវករ និង​អ្នកបើកបរ​រថយន្ត​បែន​ចង្កូត​ស្តាំ​ប្រមាណ​១០០​នាក់ បាននាំគ្នាមកតវ៉ា នៅ​មុខ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា និងយកញ្ញត្តិតវ៉ា​ដាក់នៅទីស្តីការក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន ដើម្បី​ស្នើ​សុំ​ឲ្យ​លោក​ គុណ ញឹ​ម អគ្គនាយក​គយ និង​រដ្ឋាករ បន្ថយពន្ធ​ត្រឹម​៥០% និង​កុំ​ផាកពិន័យ​រថយន្ត​ចង្កូត​ស្តាំ និង​ស្នើ​សុំ​កុំឲ្យមានការ​កែ​ចង្កូតរថយន្ត​ពីស្តាំ​ទៅ​ឆ្វេង។ ​

ញ្ញត្តិតវ៉ា​របស់ក្រុមអាជីវករ​មានដូចជា ៖ ទី១-សុំមេត្តាកុំឲ្យកែចង្កួត ពីស្ដាំទៅឆ្វេង ដោយសារអាចបង្កគ្រោះថ្នាក់ និងបាត់បង់គុណភាពរថយន្ត ទី២-មេត្តាបន្ធូរពន្ធឲ្យមកត្រឹម៥០% និងកុំគិតការផាកពិន័យ និងទី៣-មេត្តាផ្អាកប្រតិបត្តិការចុះ ចាប់រថយន្តតាមផ្លូវ តាមផ្ទះជាបណ្ដោះអាសន្ន ដើម្បីមានឱកាសឲ្យពួកគេ រកថវិកាបង់ពន្ធជូនរដ្ឋ និងបង់ធនាគារ។

សេចក្តីរាយការណ៍បានបន្តថា ការតវ៉ារបស់ក្រុមអាជីវករ​ប្រកបរបររថយន្តបែនដឹកដី ​និងខ្សាច់ទំាងនៅ​អគ្គនាយកដ្ឋានគយនិងរដ្ឋាករ ​និងក្រសួងសធារណការ​ មិនមាន​មន្រ្តីជំនាញ​ទទួលខុសត្រូវ​ណាម្នាក់​​ចេញមកទទួលនោះទេ​ ដែលធ្វើឲ្យក្រុមអាជីវករប្រកាស​នឹងសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ នាពេលខាងមុខ។1203796_n