​ចៅក្រម​លើក​ពេល​ប្រកា​ល​សាល​ក្រមសំណុំរឿង​គ្រូពេទ្យ​ចម្លង​អេ​ដ​ស៍នៅ​ឃុំ​រកា​ ទៅថ្ងៃ​ទី​៣​ធ្នូ​ – បូរ៉ា

បាត់ដំបង៖ ​​កាលពីម៉ោង​១៩ៈ៣០​នាទី​យប់​ ថ្ងៃ​ទី​២៨​តុលា ចៅក្រម​ជំនុំ​ជំ​រះតុលាការសាលាដំបូងខេត្តបាត់ដំបង បានលើក​ពេល​ប្រកាស​សាលក្រម​លើសំណុំរឿង​គ្រូពេទ្យ​ចម្លង​អេ​ដ​ស៍ នៅ​ឃុំ​រកា​ ស្រុក​សង្កែ ទៅថ្ងៃទិ៣ ខែធ្នូ ឆ្នាំ២០១៥​ខាង​មុខ​វិញហើយ បន្ទាប់​ពី​បាន​បញ្ចប់​សវនាការរយៈពេល​៥​ថ្ងៃ​កន្លង​ទៅ​នេះ។

ក្នុងសវនាការ​នៅ​ថ្ងៃ​ចុង​ក្រោយ​នេះចៅក្រម​ធ្វើការ​សួរ​ដេញ​ដោលយ៉ាង​តឹងតែងទៅ​លើ​ជន​ត្រូវ​ចោទ​ឈ្មោះ ​យ៉ែ​ម ជ្រិ​ន អំពី​សក្ខីកម្ម​នានា​ដែល​ជន​រង​គ្រោះ​បាន​ឆ្លើយ​ដាក់បន្ទុក និង​យោង​ទៅ​លើ​ភស្ដុ​តាង​ជា​ច្រើន​ដែល​មន្ត្រី​ជំនាញ​បាន​រក​ឃើញ​។

ប្រធាន​ក្រុមប្រឹក្សា​ចៅក្រម​ជំនុំ​ជំ​រះ លោកស្រី ​យិ​ច ឈា​ណា​វី មិន​បាន​ប្រកាស​សាលក្រម​ភ្លាម​ៗ​ទេ លើ​សំណុំរឿង​លោក​គ្រួ​ពេទ្យ​ចម្លង​អេ​ដ​ស៍​រូប​នេះ​។ លោកស្រី​បាន​ប្រកាស​នៅ​ចំពោះ​មុខ​ជន​ត្រូវ​ចោទ និង​ជន​រង​គ្រោះ រួម​ទាំង​អ្នកចូលរួម​ផង​ថា តុលា​ការ​បាន​សម្រេច​លើក​ពេល​ប្រកាស​«​សាលក្រម​»​នេះ​នៅ​ថ្ងៃ​ទី​៣​ ខែធ្នូ​ ឆ្នាំ២០១៥​​៕ ​IMG_6543102028efa-1