នគរបាលខេត្ត ​ឃាត់ខ្លួន​ពលករ​ខ្មែរ​២២​នាក់ ប្រុង​ឆ្លងដែន​ខុសច្បាប់​ទៅធ្វើ​ការ​នៅប្រទេសថៃ – បូរ៉ា

​បន្ទាយមានជ័យ​៖ កាលពីម្សិលមិញ កម្លាំងនគរបាលការិយាល័យ ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្ត សហការ​ជាមួយ​កម្លាំងចំរុះ បានចុះបង្ក្រាទប់ស្តាត់ពលករ​ខ្មែរ​២២​នាក់ ដែលបម្រុង​ឆ្លងដែន​ខុសច្បាប់​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ នៅក្នុង​ភូមិ​ជ្រៃ ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោក​ឧ​ត្ត​ម​សេនីយ៍ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត បានបញ្ជាក់​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៥​នេះ​ថា ពលករ​ខ្មែរ​ទាំង​២២​នាក់ (​ស្រី​៧​នាក់ កុមារ​៦​នាក់​)​ នោះ​មកពី​ភូមិ​សំណង ឃុំ​ប្រសាទ​បា​ល្ល័​ង ស្រុក​ស្ទោង ខេត្តកំពង់ធំ បំណង​ឆ្លងដែន​ចូលទៅ​ធ្វើជា​កម្មករ​ចំការ​អំពៅ នៅ​ខេត្ត​ស្រះកែវ ប្រទេស​ថៃ​។​

​សមត្ថកិច្ច​បាន​អប់រំ​ឲ្យ​ត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ ហើយ​បើ​ចង់​ធ្វើ​ចំណាកស្រុក ត្រូវមាន​លិខិតស្នាម​ទៅតាម​ផ្លូវច្បាប់ ព្រោះ​ការឆ្លង​ដែន​ខុសច្បាប់ នាំ​ឲ្យ​មាន​គ្រោះថ្នាក់​៕121195_n