បក្ស​ជំទាស់ ទួលថ្វាយ ព្រះមហាក្សត្រ អំពី​អ​សុវត្ថិភាព​ ក្រោយពីមានអំពើហិង្សាលើតំណាងរាស្រ្ត – វេង វាសនា

រាជធានីភ្នំពេញ៖ គណបក្ស​ជំទាស់ បានសរសេរលិខិតទួលថ្វាយ ព្រះ​ករុណា​ ព្រះបាទ សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អំពី​ការ​ព្រួយ​បារម្ភ​របស់​ខ្លួន ក្រោយពីមានអំពើហិង្សា​ដ៏​សាហាវឃោរឃៅ​មកលើ​តំណាងរាស្ត្ររបស់​ខ្លួន​ ២​រូប កាលពី​ថ្ងៃទី​២៦​តុលា បណ្តាលឲ្យ​រង​របួស​ជាទម្ងន់ ក្នុងពេលដែលតំណាងរាស្ត្រទាំងពីររូប ចេញពីប្រជុំរដ្ឋសភា។

នៅក្នុងលិខិតដែល​ចុះ​ហត្ថលេខា​ដោយ​តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ ​ជា​ច្រើន​រូប ចុះ​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ២០១៥ ទួលថ្វាយ​ព្រះ​ករុណា ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​លើក​ឡើងថា ៖ “ទូលព្រះបង្គំយើងខ្ញុំ ជាអ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ ដែលប្រជាពលរដ្ឋខ្មែរ ពាក់កណ្តាលប្រទេស បានបោះឆ្នោតជ្រើសតាំង ជាតំណាងរបស់ពួកគាត់ កាលពីថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០១៣។

គណបក្ស​ជំទាស់ បានទូលថ្វាយព្រះមហាក្សត្រ ថា ទួល​ព្រះបង្គំ​យើង​ខ្ញុំ​ មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សន្តិសុខ និងសុវត្ថិភាពផ្ទាល់ខ្លួន នៅក្នុងការរស់នៅប្រចាំថ្ងៃ ក៏​ដូច​ជាក្នុងការបំពេញការងារផ្សេងៗ ក្នុងតួនាទី និងភារកិច្ចជាអ្នកតំណាងរាស្ត្រ។ ទន្ចឺមនិងនេះខ្ញុំម្ចាស់ទូលព្រះបង្គំយើងខ្ញុំ ក៏មានការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សន្តិសុខ សុវត្ថិភាពសាធារណៈ សម្រាប់​ប្រជា​ពលរដ្ឋ​ខ្មែរ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ និង​វិនិយោគិន​បរទេស​នៅ​ប្រទេស​កម្ពុជា ដោយសារ​ការ​បង្ក​ហិង្សា​បែប​អនាធិបតេយ្យ និង​អសមត្ថភាព​នៃ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្នុង​ការ​ការពារ​សន្តិសុខ និង​សុវត្ថិភាព​ជូន​ពលរដ្ឋ​ទូទៅ“៕

​ព្រះ​ករុណា ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃ​ព្រះរាជាណាចក្រ​កម្ពុជាក្នុង​ឱកាស​យាង​ចូល​រួម​ជា​រាជាធិបតី​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​សភា​នីតិកាល​ទី​៥ ដំបូង កាល​​ពី​ថ្ងៃ​ទី​២៣ កញ្ញា ឆ្នាំ​២០១៣។

​ព្រះ​ករុណា ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃ​ព្រះរាជាណាចក្រ​កម្ពុជា។

 

CNRP 01 CNRP 02