ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹកស្អាត ខេត្ត​ប៉ៃលិន ស្នើឲ្យ​ក្រុមហ៊ុន​អាន​កូ ដោះស្រាយ​បញ្ហា​ទុយោ​ដាច់ និង​រំលោភសិទ្ធិ លើ​អាជីវកម្ម​

ភ្នំពេញ: ក្រុមហ៊ុន ឃូ ម៉េង​ហ៊ួ​ត ដែលជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹកស្អាត នៅ​ខេត្ត​ប៉ៃលិន ដោយបាន​ទទួលរង​នូវ​ការរំលោភបំពានពី​ក្រុមហ៊ុន​អាន​កូ ក្នុងការ​ប្រកប​អាជីវកម្ម ផ្គត់ផ្គង់​ទឹកស្អាត នៅ​ខេត្ត​ប៉ៃលិន និង​បាន​បំពាន​ទៅលើ ប្រកាស​ស្តី​ការអនុញ្ញាត អោយធ្វើ​អាជីវកម្ម ទឹកស្អាត លេខ​១០៣១ ឧរ​ថ​.​ទស​.​ប្រក ចុះ​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១២ របស់​ក្រសួង ឧស្សាហកម្ម រ៉ែ និង​ថាមពល​។ ក្រៅពីនេះ ក្រុមហ៊ុន អាន​កូ បាន​កាត់​បំផ្លាញ បំពង់​ទុយោចែកចាយ​ទឹកស្អាត របស់​ក្រុមហ៊ុន ឃូ ម៉េង​ហ៊ួ​ត អស់​ប្រមាណ​ជា ៤០​ម៉ែត្រ កាលពី​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៥ ដោយ​មិន​ទទួលខុសត្រូវ​។​

​លោក ចាន់ ថា​នី ជា​សហប្រធាន​ក្រុមហ៊ុន ឃូ ម៉េង​ហ៊ួ​ត ដែលជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹកស្អាត នៅ​ខេត្ត​ប៉ៃលិន បាន​រៀបរាប់ថា "​ក្រុមហ៊ុន​របស់លោក ទទួលបាន​ប្រកាស ស្តីពី​ការអនុញ្ញាត អោយធ្វើ​អាជីវកម្ម ទឹកស្អាត លេខ​១០៣១ ឧរ​ថ​.​ទស​.​ប្រក ចុះ​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១២ របស់​ក្រសួង ឧស្សាហកម្ម រ៉ែ និង​ថាមពល ដោយបាន​ដំណើរការបាន យ៉ាង​ល្អប្រសើរ ក្នុងការ​បំរើ​ជូន ដល់​សេចក្តីត្រូវការ របស់​បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​តំបន់​ផ្សារ​ព្រំ និង​ក្នុង​តំបន់​សង្កាត់​ស្ទឹង​កាច់ ខេត្ត​ប៉ៃលិន​នេះ​"​។​

​លោក ចាន់ ថា​នី បន្តថា "​ក្រុមហ៊ុន​បានរៀបចំ​ស្ថានីយសំរាប់​ផលិត​ទឹកស្អាត ដើម្បី​ផ្គង់​ផ្គង់​ទឹក ជូន​ប្រជាពលរដ្ឋ បាន​ក្នុង​មួយ ថ្ងៃ ១.០០០ ម៉ែត្រគូប និង​បាន​ភ្ជាប់​កុង​ទ័​រ ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន ៥៨២ គ្រួសារ និង​បន្ទប់​ជួល​បាន ១.៣០០ បន្ទប់​។ បច្ចុប្បន្ន ក្រុមហ៊ុន មាន​បណ្តាញ​ទុយោ​មេ សរុប ៣២​គីឡូម៉ែត្រ និង​កំពុង​រៀបចំ គម្រោង​កប់​ទុយោ​មេ ៣០ គីឡូម៉ែត្រ​បន្ថែមទៀត នៅ​ដើមឆ្នាំ​២០១៦"​។​

​លោក ចាន់ ថា​នី បន្ថែមថា "​ស្រាប់តែ​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៥ ក្រុមហ៊ុន អាន​កូ បានមក​ធ្វើ​អាជីវកម្ម​ទឹកស្អាត ទាំង​រំលោភបំពាន លើ​លិខិតអនុញ្ញាត ធ្វើ​អាជីវកម្ម និង​បាន​យក​គ្រឿងចក្រ អេស្កាវ៉ាទ័រ មក​ជីក​ស្តា​ស្រះ នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ខណ្ឌ​សាលា​ក្រៅ ដោយ​ការជីក​ស្រះ​នោះ បាន​បង្កអោយមាន​ការ​ខូចខាត ដល់​ទ្រព្យសម្បត្តិ របស់​ក្រុមហ៊ុន ខ្ញុំបាទ ចំនួន​៣​កន្លែង មានមុខ​កាត់ ២០០ មី​លី​ម៉ែត្រ សរុប​ប្រវែង ៤០​ម៉ែត្រ ដែល​ធ្វើអោយ​បាត់បង់​ទឹក​ប្រមាណ ៨៥៦ ម៉ែត្រគូប ដោយ​មិនមាន​ការទទួលខុសត្រូវ ទាល់តែសោះ​"​។​

​លោក​បញ្ជាក់ទៀតថា "​មុនពេល​ដែល​បាន​កាត់ផ្តាច់​ទុយោ​ទឹក​នេះ ខាង​ភាគី​ប្រធាន​ការដ្ឋាន ក្រុមហ៊ុន អាន​កូ បាន​គំរាម​ជាមុន អោយ​ក្រុមហ៊ុន ឃូ ម៉េង​ហ៊ួ​ត រុះរើ​ទុយោ​ចេញ ហើយ​បើ​មិន​រើចេញ​ទេ ខាង​ក្រុមហ៊ុន អាន​កូ នឹង​កាត់​ទុយោ​នេះ​ផ្តាច់​។ បញ្ហា​នេះ ខ្ញុំបាទ បាន​រាយការណ៍ ទៅ​លោក​អភិបាលខេត្ត ដើម្បីអោយ​លោក ទទួល​ដឹង​នូវ​ព័ត៌មាន​ទាំងនេះ​។ ក្រោយ​ការ​គំរាម ហើយ ៤​ថ្ងៃ​ក្រោយមក ស្រាប់តែ​ក្រុមហ៊ុន​នេះ កាត់ផ្តាច់​តែម្តង​។ ក្នុងពេល​នោះដែរ ខ្ញុំបាទ​ក៏បាន​ជួប​ជាមួយ ប្រធាន​ការដ្ឋាន របស់​ក្រុមហ៊ុន អាន​កូ នោះដែរ ដោយបាន​និយាយថា "​បង​មាន​កាត់ផ្តាច់ ប៉ុន្តែ​បង​ត្រូវ​ផ្តល់​សំណង របស់​ក្រុមហ៊ុន​របស់ខ្ញុំ បែរជា​ប្រធាន​ការដ្ឋាន​រូបនោះ ប្រើពាក្យ​សំដី​មិន​សមរម្យ ថែមទៀត ដោយ​អោយ​ខ្ញុំ​ទៅប្តឹង​អ្នកណា ប្តឹងទៅ​"​។​

​លោក​សហប្រធាន​ក្រុមហ៊ុន បន្ថែមថា "​ខ្ញុំ​ធ្វើលិខិត​ទៅកាន់ លោក​អភិបាលខេត្ត ដើម្បីអោយ​លោក ជួយ​អន្តរាគមន៍ ជួយ​ដោះស្រាយ​នូវ ការខូចខាត ផ្តល់​ជា​សំណង ប៉ុន្តែ​រហូតមកដល់​ថ្ងៃនេះ នៅតែ​មិនទាន់មាន វិធានការ​ណាមួយ ដើម្បីអោយ​ខាង​ភាគី​ក្រុមហ៊ុន អាន​កូ មក​ទទួលខុសត្រូវ លើ​បញ្ហា​នេះ​នៅឡើយ​ទេ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រុមហ៊ុន អាន​កូ បាន​ពង្រីក​បន្ថែម ក្នុង​ដែន​សេវាកម្ម ដែល​គ្រប់គ្រង​ដោយ ក្រុមហ៊ុន ឃូ ម៉េង​ហ៊ួ​ត ដោយបាន​អូស​ទុយោ​បន្ថែម ប្រវែង​ប្រមាណ​ជា ៨ គីឡូម៉ែត្រ ដែល​នេះ​ជាការ​រំលោភ លើ​ដែន​អាជ្ញាប័ណ្ណ របស់​ខ្ញុំបាទ​"​។​

​លោក​បន្តទៀតថា "​បើ​អ្នកមាន​ឥទ្ធិពល មានទឹក​លុយ មក​បំពាន រំលោភ​លើ​ការ អនុញ្ញាត របស់​ក្រសួង ដែល​បានផ្តល់​សិទ្ធិ មកអោយ​ក្រុមហ៊ុន របស់ខ្ញុំ ដែល​បាន​ខិតខំ​អភិវឌ្ឍន៍ ជូន​ដល់​ប្រជាពលរដ្ឋ បែបនេះ ថា​តើ​អោយ​ក្រុមហ៊ុន​របស់ខ្ញុំ មាន​សេចក្តី សង្ឃឹម ក្នុងការ​អភិវឌ្ឍន៍ ផ្នែក​ទឹកស្អាត ដើម្បី​បំពេញតម្រូវការ ប្រជាបលរដ្ឋ បាន​បែបណា​ទៀត​។ ក្នុងនោះដែរ ខ្ញុំ​ក៏​សូម​សំណូមពរ និង​អំពាវនាវ បណ្តា​មន្ទីរ​ក្រសួង ពាក់ព័ន្ធ ជាពិសេស ប្រមុខ​រាជរដ្ឋាភិបាល មេត្តាជួយ​គិតគូរ អំពី​ក្រុមហ៊ុន​ធំៗ ដែល​ចូលចិត្ត​តែ រំលោភបំពាន ទៅលើ​អាជីវកម្ម តូចតាច ដោយ​គេ​មានច្បាប់​ត្រឹមត្រូវ ដោយ​សូម​ផ្តល់​ភាពយុត្តិធម៌ ដល់​ក្រុមហ៊ុន​ខ្ញុំបាទ​ផង​"​។​

​ពាក់ព័ន្ធ​នឹង​ករណី​នេះដែរ អ្នកទទួលការ​ខុសត្រូវ នៅ​ក្រុមហ៊ុន​អាន​កូ ខេត្ត​ប៉ៃលិន បាន​ប្រាប់​កាសែត តាមរយៈ​ទូរស័ព្ទ កាលពី​រសៀល​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៥​ថា ក្រុម​ហ៊ុម​អាន​កូ មិនបាន​បំពាន​លើ​ក្រុមហ៊ុន ឃូ ម៉េង​ហួត ដូច​ការចោទប្រកាន់​នោះទេ​។ ចំពោះ​ទុយោ​ទឹក ដែល​ទទួលរង​ផលប៉ះពាល់​នោះ ក្រុមហ៊ុន​អាន​កូ បានធ្វើ​ការតភ្ជាប់​ទឹក​ឯកជន របស់ខ្លួន ពី​បរិ​ខា ទៅកាន់​កាស៊ីណូ ដើម្បី​ប្រើប្រាស់​ផ្ទាល់​។

​លោក​បាន​បញ្ជាក់ថា ករណី​ទុយោ​ក្រុមហ៊ុន ឃូ ម៉េង​ហួត ទទួលផល​ប៉ះពាល់​នោះ គឺ​គ្រឿងចក្រ អេស្កាវ៉ាទ័រ របស់លោក ខណៈពេល​ធ្វើ ក៏បាន​សហការ​ជាមួយ ក្រុមហ៊ុន ឃូ ម៉េង​ហួត​ផងដែរ​។ អញ្ចឹង ពេល​គាត់​ដាក់​ទុយោ​ចូលមក​តំបន់ ដែល​ក្រុមហ៊ុន​អាន កូ កំពុង​ធ្វើ គឺមាន​សភាព​ជ្រៅ​ពេក ហើយ​គ្រឿងចក្រ អេស្កាវ៉ាទ័រ ក្រុមហ៊ុន​លោក បាន​ផ្លូ​ក​ចុះទៅ​ដោយបាន​កិន​លើ ទុយោ​ក្រុមហ៊ុន ឃូ ម៉េង​ហួត ប៉ុន្តែ​ក្នុង​ភាព​ចៃដន្យ​តែប៉ុណ្ណោះ (​អេស្កាវ៉ាទ័រ ផុង​ចុះទៅ​ម៉ោង ៤ រសៀល ស្រង់​ឡើងវិញ បាន​ម៉ោង​២​ភ្លឺ​)​។​

​អ្នកទទួលការ​ខុសត្រូវ នៅ​ក្រុមហ៊ុន​អាន​កូ ខេត្ត​ប៉ៃលិន បានបញ្ជាក់​ទៀតថា នៅ ពេលដែល​កំពុង​ស្រង់ អេស្កាវ៉ាទ័រ​ឡើ​វិញ វា​បានធ្វើ​ចលនា​ខ្លះ ដោយមាន​ការប៉ះពាល់ ដល់​ទុយោ​ទឹក ក្រុមហ៊ុន​ឃូ ម៉េង​ហួត​។ ប៉ុន្តែ​ជាមួយគ្នា​នោះ ក្រុមហ៊ុន​លោក (​អាន​កូ​) ក៏បាន​ជួសជុល និង​ត​ភ្ជាប់​សង​ដល់ ក្រុមហ៊ុន​ឃូ ម៉េង​ហួត វិញ​ផងដែរ​។​

​ទាក់ទង​នឹង​ការដោះស្រាយ​បញ្ហា​ទុយោ អ្នកទទួលការ​ខុសត្រូវ នៅ​ក្រុមហ៊ុន​អាន​កូ ប្រាប់ថា លោក​មិនអាច ធ្វើការ​ដោះស្រាយ​បានទេ ដោយ​ជាក់ស្តែង​ទុយោ ខូចខាត មាន​ប្រហែលជា ២ ទៅ ៣​ដើម ស្មើនឹង​ប្រមាណ​ជាង ១០​ម៉ែត្រ​ប៉ុណ្ណោះ​។ ហើយ​ការ​រាយ​ទុយោ អ៊ុត​ទុយោ របស់​ក្រុមហ៊ុន​អាន​កូ គឺ​ដើម្បី​ត​ភ្ជាប់ យក​ទឹក​ឆៅ ទៅប្រើ​ប្រាស់ ក្នុង​កាស៊ីណូ ពោលគឺ​មិនមែន​ក្រុមហ៊ុន​អាន​កូ រំលោភសិទ្ធិ ទៅលើ​ក្រុមហ៊ុន​ឃូ ម៉េង​ហួត ដូច​ការចោទប្រកាន់​នោះទេ​។

​លោក​ក៏​បញ្ជាក់​បន្ថែមថា បើសិនជា​ក្រុមហ៊ុន ឃូ ម៉េង​ហួត មិន​ពេញ​ចិត្តនឹង​ករណីនេះ សូម​ឲ្យ​ក្រុមហ៊ុន ឃូ ម៉េង​ហួត ធ្វើលិខិត​ស្នាម ស្នើ​ទៅ​ថ្នាក់លើ ដើម្បី​ជួយ​ធ្វើការ​ដោះស្រាយ​ចុះ​៕V​/S