កាមរី​បុក​ម៉ូតូ ហើយ​ម៉ូតូ​មួយគ្រឿង​ទៀត​គេច ទៅបុក​រថយន្ត​១​គ្រឿង​ទៀត ស្លាប់​ទាំង​២

ស្វាយរៀង: រថយន្ត​កាមរី បុក​ម៉ូតូ បណ្តាល​ឲ្យ​ជនរងគ្រោះម្នាក់​រងរបួស​ធ្ងន់ ហើយ​បាន​ស្លាប់ ពេល​បញ្ជូន ដល់​មន្ទីរពេទ្យ ហើយ​ម៉ូតូ​មួយគ្រឿង​ទៀត គេច​ម៉ូតូ​ជនរងគ្រោះ ទៅបុក​រថយន្ត​កូរ៉េ​១​គ្រឿង​ទៀត ស្លាប់​ភ្លាមៗនៅនឹងកន្លែង​។​

​ហេតុការណ៍ គ្រោះថ្នាក់​ផ្ទួនៗ​គ្នា​នេះ បានកើត​ឡើងកាលពី​វេលា​ម៉ោង​ជិត ៨ យប់ ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៥  នៅ​ផ្លូវជាតិ​លេខ​១ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ ១៥៦-១៥៧ ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​ផ្ដៅ សង្កាត់​ច្រកម្ទេស  ក្រុង​បាវិត ខេត្តស្វាយរៀង​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ដែល​ស្លាប់ ពេល​បញ្ជូន​ទៅដល់​មន្ទី​រ​ពេទ្យ ឈ្មោះ​ឈុន ខ្លី ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​បាវិត​លើ សង្កាត់​បាវិត   ក្រុង​បាវិត ខេត្តស្វាយរៀង ។ ចំណែក​ជនរងគ្រោះ ដែល​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង ឈ្មោះ​អ៊ិន សាផាន់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ក្បាលថ្នល់ ឃុំ​កណ្ដៀង​រាយ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​។​

​តាម​សាក្សី បាន​និយាយថា មុនពេល​កើតហេតុ គេ​បានឃើញ រថយន្ត​ម៉ាក តូយ៉ូតា កាមរី  ពណ៌​ទឹកប្រាក់ ស្លាក​លេខ ភ្នំពេញ 2X7074 មួយគ្រឿង បើកបរ​ដោយ​បុរស​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច លុះ​មកដល់​កន្លែងកើតហេតុ ក៏មាន​ម៉ូតូ មួយគ្រឿង ម៉ាក​យ៉ាម៉ាហា ស៊ី​រ៉ូ​ស បើក​ដោយ​យុវជន​ម្នាក់ ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន ហើយ​បាន​បុក​គ្នា ជាមួយ​រថយន្ត ពេញទំហឹង បណ្ដាល​អោយស្លាប់ នៅពេល​បញ្ជូន ទៅដល់​មន្ទីរពេទ្យ​។ ស្របពេលនោះ ក៍មាន​ម៉ូតូ​មួយគ្រឿង​ទៀត ម៉ាក​ហុងដា វី​ស​តុ​ន ពណ៌​ឈាមជ្រូក គ្មាន​ស្លាក​លេខ បើកបរ​ពី​កើត ទៅ​លិច បានគេច​នឹង​ម៉ូតូ យ៉ាម៉ាហា​ស៊ី​រ៉ូ​ស ហើយ​ជ្រុល​ទៅបុក​ពីក្រោយ រថយន្ត​មួយគ្រឿង​ទៀត ម៉ាក​ហ៊ីយ៉ាន់ដាយ ពាក់​ស្លាក​លេខ ភ្នំពេញ 3C-8249 បើកបរ​ពី​កើ​តទៅ​លិច បណ្ដាល​ឲ្យ​ស្លាប់ នៅ​កន្លែង​តែម្តង​។​

​ក្រោយពី​កើតហេតុ​ភ្លាម អ្នកបើកបរ​រថយន្ត ទាំង​២​គ្រឿង បាន​រត់គេច ពី​កន្លែងកើត ហេតុ​បាត់ បន្សល់ទុក រថយន្ត​ទាំង​២​គ្រឿង នៅ​កន្លែងកើតហេតុ ។ ចំណែក​សាកសព ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន ក្រុមគ្រួសារ យកទៅ​ចាត់​ចែ​ធ្វើបុណ្យ​។ ដោយឡែក មធ្យោបាយ​ទាំងអស់ ត្រូវបាន​សមត្ថកិច្ច វាស់វែង និង​អូស​យកទៅ​រក្សាទុក នៅ​អធិកា​ដ្ឋា​ន​នគរបាល​ក្រុង រង់ចាំ​ដោះស្រាយ​គ្នា តាម​នីតិវិធី​៕V/S

កាមរី​បុក​ម៉ូតូ ហើយ​ម៉ូតូ​មួយគ្រឿង​ទៀត​គេច ទៅបុក​រថយន្ត​១​គ្រឿង​ទៀត ស្លាប់​ទាំង​២

កាមរី​បុក​ម៉ូតូ ហើយ​ម៉ូតូ​មួយគ្រឿង​ទៀត​គេច ទៅបុក​រថយន្ត​១​គ្រឿង​ទៀត ស្លាប់​ទាំង​២

កាមរី​បុក​ម៉ូតូ ហើយ​ម៉ូតូ​មួយគ្រឿង​ទៀត​គេច ទៅបុក​រថយន្ត​១​គ្រឿង​ទៀត ស្លាប់​ទាំង​២

កាមរី​បុក​ម៉ូតូ ហើយ​ម៉ូតូ​មួយគ្រឿង​ទៀត​គេច ទៅបុក​រថយន្ត​១​គ្រឿង​ទៀត ស្លាប់​ទាំង​២