កាប់​ដី​ធ្វើស្រែ​ប្រាំង ប៉ះចំ​គ្រាប់​សល់​ពី​សម័យ​សង្គ្រាម បណ្ដាល​ឲ្យ​ផ្ទុះ រងរបួស​ធ្ងន់​

​កណ្តាល: បុរស​ម្នាក់ បាន​ទៅធ្វើ​ស្រែប្រាំង យក​ចបកាប់​ដី ប៉ះចំ​គ្រាប់​ដែល​សល់​ពី​សម័យ​សង្គ្រាម បណ្ដាល​ឲ្យ​ផ្ទុះ រងរបួស​ធ្ងន់​។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង​ប្រមាណ ៧ ព្រឹក ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៥ នៅ​ចំណុច​វាល​ប្រាំង​ព្រែក​ជ្រៅ ស្ថិតក្នុង​ភូមិ​ខ្លា​ត្រាំ ឃុំ​កំពង់​លួង ស្រុក​ពញាឮ ខេត្តកណ្ដាល​។

​តាម​ការបញ្ជាក់​ពី​ក្រុមគ្រួសារ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ឈ្មោះ ឈៀង អៀន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ  មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ​។​

​មុនពេល​កើតហេតុ គឺ​ជនរងគ្រោះ បាន​ទៅ​ស្រែប្រាំង យក​ចបកាប់ កាប់​ដី ហើយ​បាន​ប៉ះចំ​គ្រាប់ដែល​កប់​នៅក្នុង​ដី​ភក់ មានទឹក​លិច មើល​ពុំ​ឃើញ បណ្ដាល​ឲ្យ​ផ្ទុះ​ត្រូវរបួស រួច​បាន​ខំប្រឹង ដើរ​សំដៅ​មក​ផ្ទះ ហើយ​ត្រូវ​ក្រុមគ្រួសារ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ប្រាក់ សំអន ដើម្បី​ធ្វើការ​ព្យាបាល ៕V​/S

កាប់​ដី​ធ្វើស្រែ​ប្រាំង ប៉ះចំ​គ្រាប់​សល់​ពី​សម័យ​សង្គ្រាម បណ្ដាល​ឲ្យ​ផ្ទុះ រងរបួស​ធ្ងន់​

  • កាប់​ដី​ធ្វើស្រែ​ប្រាំង ប៉ះចំ​គ្រាប់​សល់​ពី​សម័យ​សង្គ្រាម បណ្ដាល​ឲ្យ​ផ្ទុះ រងរបួស​ធ្ងន់​已关闭评论
  • 203 views
  • Hide Sidebar
    A+
Publish on:2015/10/30  Category:ក្នុងស្រុក