មុននេះបន្តិច រដ្ឋសភា​បានពិភាក្សានិង​អនុម័តជំពូក៦នៃ​សេចក្តីស្នើច្បាប់ស្តីពី​ការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់

រាជធានីភ្នំពេញ ៖ ​បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹង​នៅប៉ុន្មាននាទីមុននេះថា​ នៅម៉ោង១០និង២៥នាទី​ព្រឹកថ្ងៃសុក្រនេះ​ ​សមាជិកសមាជិការដ្ឋសភា​៦៧រូប​បានលើកដៃ​ និងអនុម័តជំពូកទី៦ក្នុង​​ចំណោម១៦ជំពូក និង១៩៦មាត្រា​​នៃ​សេចក្តីស្នើច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់ ។