លោក ឈាង វុន ​ថា ការដកតំណែងលោក​ កឹម សុខា ​មិនប៉ះពាល់ដល់​វប្បធ៌មសន្ទនានោះទេ

រាជធានីភ្នំពេញ ​៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងថា ​នៅក្នុងសន្និសីទកាសែត​ដែលកំពុងតែប្រារព្ឋធ្វើ​នៅវិមានរដ្ឋសភា ​ប្រធានគណៈកម្មការកិច្ច​ការ​បរទេស​ សហប្រតិបត្តិការអន្តរជាតិ ​ឃោសនាការនិងព័ត៌មាន​ លោក ឈាង វុន ​បានថ្លែងនៅប៉ុន្មាននាទីមុននេះថា​ ការដកតំណែងលោក​ កឹម សុខា​ ពីអនុប្រធានទី១​រដ្ឋសភានា​ពេលនេះ ​មិនប៉ះពាល់ដល់វប្បធ៌មសន្ទនា ​ឬ កិច្ចព្រមព្រៀង​២២កក្កដានោះទេ ។

បើតាមលោក ឈាង វុន ​នៅពេលនេះរដ្ឋសភា​កំពុងរង់ចំាគណបក្សសង្គ្រោះជាតិ​បញ្ជូនបេក្ខភាពថ្មីសម្រាប់​តំណែងអនុប្រធានទី១រដ្ឋសភា ​ព្រោះកូតាអនុប្រធានទី​១រដ្ឋសភា​នេះ​ជារបស់​គណបក្សសង្គ្រោះជាតិ​តាមកិច្ចព្រមព្រៀង២២កក្កដា ៕