លួងលោមក្មេងស្រីចូលដេកផ្ទះសំណាក់រំលោភរបួសធ្ងន់ ម្តាយនាងប្តឹងប៉ូលិសចាប់ខ្លួន

ខេត្ត​កំពត​ ៖ យុវ​ជន​ម្នាក់​ឈ្មោះ​គង់ ប៊ុន​ថុង ហៅ​ក្រៅ​អាន ហៅ​ម៉ង់​ អាយុ​២០​ឆ្នាំ រស់​នៅឃុំ​ប្ញស្សី​ស្រុក​ខាង​កើត​ ស្រុក​កំពង់​ត្រាច​ ត្រូវ​កម្លាំង​នគរ​បាល​ស្រុក​ចាប់ខ្លួន​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៩ តុលា ២០១៥ បន្ទាប់​ពី​ត្រូវ​ស្ត្រី​ម្នាក់​ប្តឹង​ចោទ​ប្រកាន់​ថា​ បាន​លួង​លោម​កូន​ស្រី​របស់​គាត់អាយុ​១៩​ឆ្នាំ​​ទៅ​ផ្ទះ​សំណាក់ ហើយ​បង្ខំនាង​រួម​ភេទ​រហូត​មាន​របួស​ផ្លូវ​ភេទ​ធ្ងន់​ធ្ងរ​សម្រាក​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​កំពត​។

មន្ត្រី​នគរ​បាល​ព្រហ្ម​ទណ្ឌ​ស្រុក​កំពង់​ត្រាច​បាន​ឱ្យ​ដឹង​ថា បើ​ទោះ​បី​​ប្រុស និង​​ស្រីមានការ​ត្រូវ​រ៉ូវ​គ្នា​ក៏​ដោយ​ បើ​ខាង​ស្រី​មិន​ព្រម​រួម​ភេទ​តាមចំណង់​ចំណូល​ចិត្ត​របស់​ខាង​បុរស​ ឬ​ក៏​ធ្វើ​ឱ្យ​នាង​មាន​របួស​ក៏​ជាប់​ទោស​បាន​ដែរ៕