លោក ជាម យៀប​៖ រដ្ឋសភា​ទទួលបាន​ញត្តិ​របស់​ពលរដ្ឋ​ឲ្យ​ដក​លោក កឹម សុខា ជាង ៣ សែន​នាក់​

​ក្រោយ​រដ្ឋសភា​សម្រេច​បោះ​ឆ្នោត​ទម្លាក់​លោក កឹម សុខា ចេញពី​តំណែង​អនុប្រធាន​ទី ១ នៃ​រដ្ឋសភា ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក ជាម យៀប បាន​ក្រោក​និយាយ​នៅក្នុង​កិច្ចប្រជុំ​រដ្ឋសភា ដោយ​លើកឡើង​ពី​ចំណុច​អវិជ្ជមាន​របស់លោក កឹម សុខា ដែល​ឈានដល់​ការបោះឆ្នោត​ទម្លាក់​ពី​តំណែង​។ លោក​ថា កន្លងមកនេះ រដ្ឋសភា បានទទួល​ញត្តិ​ពី​ប្រជាពលរដ្ឋ​ដែល​ទាមទារ​ឲ្យ​ដកតំណែង លោក កឹម សុខា មាន​ជាង ៣ សែន​នាក​។​

​ជាងនេះទៅទៀត លោក ជាម យៀប ដែលជា​អ្នកសរសេរ​ញត្តិ​ទៅ​គណៈកម្មាធិការ​អចិ​ន្ត្រៃ​យ៍ឲ្យ​ដក​លោក កឹម សុខា ចេញពី​តំណែង​ជាមួយ​លោក ប៉ែន បញ្ញា ផង​នោះ បាន​អះអាងថា លោក​មាន​ឯកសារ​គ្រប់គ្រាន់​ដែល​បញ្ជាក់ថា លោក កឹម សុខា និយាយ​មួរ​បង្កាច់​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​រំលោភ​លើ​កិច្ចព្រមព្រៀង​កាលពី​ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៤ កន្លងទៅ​។​

​ស្តាប់​សំឡេង​លោក ជាម យៀប​


​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​