​ទីប្រឹក្សា និង​ជំនួយការ​ផ្ទាល់​២៣​រូប​ត្រូវ​បាត់បង់​តំណែង ក្រោម​ដកតំណែង​លោក កឹម សុខា

​រាជធានី​ភ្នំពេញ​៖​ការដកតំណែង​លោក កឹម សុខា ពី​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា កាលពី​ព្រឹក​មិញ​បានធ្វើ​ឲ្យ​តំណែង​ទីប្រឹក្សា​និង​ជំនួយការ​ផ្ទាល់ របស់លោក​ដែលមាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី អគ្គនាយក ក៏ត្រូវ​បាត់បង់​ជា​ស្វាយ​ប្រវត្តិ​ផងដែរ នេះ​បើ​យោងតាម​ការអះអាង​រប​ស់​មន្ត្រីជាន់ខ្ពស់​រដ្ឋសភា ដែល​បានបញ្ជាក់​អំពី​ច្បាប់​ពាក់ព័ន្ធ ។  

​    ​គួរ​បញ្ជាក់ថា លោក កឹម សុខា មាន​ទីប្រឹក្សា​និង​ជំនួយការ​ចំនួន​២៣​រូប បន្ទាប់ពី​លោក​ឡើងកាន់តំណែង​ជា​អនុប្រធាន​ទី​១ រដ្ឋសភា ។ ទីប្រឹក្សា​និង​ជំនួយការ​ផ្ទាល់​របស់លោក កឹម សុខា រួមមាន​៖ លោក​បណ្ឌិត សាយ បូរី លោក​បណ្ឌិត ឡៅ ម៉ុងហៃ លោក ស សូ វាន លោក ថាច់ សេដ្ឋា លោក មុត ចន្ថា លោកស្រី ម៉ុក ម៉ា​រី​ណា លោក គ្រី​សុង លោក ជុំ សារិទ្ធ លោក ឃឹម ឡា គី លោក សាន សាង លោក ប្រាក់ សា​វ័​ន្ទ លោក ហែម ណា​រិ​ទ្ធិ លោក ជួង ជូ​ងី លោក ចាន់ ចេង លោកស្រី ម៉េង សុភា​រី លោក សួន រី​ដា​។ ជំនួយការ​ផ្ទាល់​វិញ រួមមាន​៖ លោក អៀ ចាន់ណា លោក ចាន់ សិលា លោក ស៊ិន បូរាណ លោក សៅ វិបុល លោក ឈុន ស៊ិ​ថុ​ន លោក គឹម យូ​យៀង និង​លោក លី រិ​៕ 

​ទីប្រឹក្សា និង​ជំនួយការ​ផ្ទាល់​២៣​រូប​ត្រូវ​បាត់បង់​តំណែង ក្រោម​ដកតំណែង​លោក កឹម សុខា