ទិដ្ឋភាព​​ប្រកួត​ស៊ីសាច់​ហុត​ឈាម​រវាង វ៉ែន រដ្ឋា និង ​ផល សោភ័ណ្ឌ​ នៅ​ថ្នាក់​ជាតិ​

ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ជើង​ឯក​ថ្នាក់​ជាតិ​​​វគ្គ​ផ្ដាច់​ព្រ័ត្រ​លើ​វិញ្ញាសា​ប្រដាល់​សកល​ប្រភេទ​ទម្ងន់ ៦៤​គីឡូក្រាម​​​កាល​ពី​ថ្ងៃ​ទី២៨ ខែ​តុលា ​ឆ្នាំ​ ២០១៥​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កីឡាករ​ វ៉ែន រដ្ឋា ​ម្ចាស់​មេដាយ​ប្រាក់​​​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​​បាន​យក​ឈ្នះ​​​ជើង​ខ្លាំង​ប្រដាល់​សេរី​ ផល សោភ័ណ្ឌ​ ដោយ​ពិន្ទុ​ដាច់។

កីឡាករ​ទាំង​ពីរ​​បាន​បើក​​ការ​វាយ​សម្រុក​គ្នា​តាំង​ពី​ទឹក​ទី​មួយ​​ប្រៀប​ដូច​ជា​សត្រូវ​ស៊ីសាច់​ហុត​ឈាម ប៉ុន្តែ​ការ​ប្រកួត​មិន​ទាន់​បាន​១​នាទី​ស្រួល​បូល​ផង​ស្រាប់​តែ ​ផល​ សោភ័ណ្ឌ ដួល​លើ​សង្វៀន​ដោយ​កណ្ដាប់​ដៃ​ស្ដាំ​របស់​ម្ចាស់​មេដាយ​ប្រាក់​ រហូត​អាជ្ញាកណ្ដាល​រាប់​ដល់ ៨​ក្នុង​ទឹក​ទី១។ ការ​ប្រកួត​បន្ត​​​ចូល​ទឹក​ទី២ ​អ្នក​ប្រដាល់​កូន​កាត់​គុយបា​បាន​វាយ​​សន្ធាប់​យ៉ាង​ខ្លាំង​​លើ​​ជើង​ខ្លាំង​ប្រដាល់​សេរី ដែល​ធ្វើ​ឲ្យ​អ្នក​ប្រដាល់​កម្ពុជា​ពិបាក​ក្នុង​ការ​ការពារ​យ៉ាង​ខ្លាំង។ ចូល​ដល់​ទឹក​ទី​ ៣​ផល​ សោភ័ណ្ឌ ត្រូវ​បាន​អាជ្ញាកណ្ដាល​រាប់​ម្ដង​ទៀត​ដោយ​សារ​កណ្ដាប់​ដៃ​មហា​​ធ្ងន់​របស់​​​អ្នក​ប្រដាល់​កូន​កាត់​រូប​នោះ។ ចប់​ការ​ប្រកួត វ៉ែន រដ្ឋា ឈ្នះ​ពិន្ទុ​ ផល សោភ័ណ្ឌ ដាច់​​និង​ក្លាយ​ជា​ម្ចាស់​មេដាយ​មាស​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​សកល​ជើង​ឯក​ថ្នាក់​ជាតិ​​ប្រចាំ​ឆ្នាំ២០១៥ ៕

ទិដ្ឋភាព​​ប្រកួត​ស៊ីសាច់​ហុត​ឈាម​រវាង វ៉ែន រដ្ឋា និង ​ផល សោភ័ណ្ឌ​ នៅ​ថ្នាក់​ជាតិ​

ទិដ្ឋភាព​​ប្រកួត​ស៊ីសាច់​ហុត​ឈាម​រវាង វ៉ែន រដ្ឋា និង ​ផល សោភ័ណ្ឌ​ នៅ​ថ្នាក់​ជាតិ​

ទិដ្ឋភាព​​ប្រកួត​ស៊ីសាច់​ហុត​ឈាម​រវាង វ៉ែន រដ្ឋា និង ​ផល សោភ័ណ្ឌ​ នៅ​ថ្នាក់​ជាតិ​

ទិដ្ឋភាព​​ប្រកួត​ស៊ីសាច់​ហុត​ឈាម​រវាង វ៉ែន រដ្ឋា និង ​ផល សោភ័ណ្ឌ​ នៅ​ថ្នាក់​ជាតិ​

ទិដ្ឋភាព​​ប្រកួត​ស៊ីសាច់​ហុត​ឈាម​រវាង វ៉ែន រដ្ឋា និង ​ផល សោភ័ណ្ឌ​ នៅ​ថ្នាក់​ជាតិ​

ទិដ្ឋភាព​​ប្រកួត​ស៊ីសាច់​ហុត​ឈាម​រវាង វ៉ែន រដ្ឋា និង ​ផល សោភ័ណ្ឌ​ នៅ​ថ្នាក់​ជាតិ​

ទិដ្ឋភាព​​ប្រកួត​ស៊ីសាច់​ហុត​ឈាម​រវាង វ៉ែន រដ្ឋា និង ​ផល សោភ័ណ្ឌ​ នៅ​ថ្នាក់​ជាតិ​

ទិដ្ឋភាព​​ប្រកួត​ស៊ីសាច់​ហុត​ឈាម​រវាង វ៉ែន រដ្ឋា និង ​ផល សោភ័ណ្ឌ​ នៅ​ថ្នាក់​ជាតិ​

ទិដ្ឋភាព​​ប្រកួត​ស៊ីសាច់​ហុត​ឈាម​រវាង វ៉ែន រដ្ឋា និង ​ផល សោភ័ណ្ឌ​ នៅ​ថ្នាក់​ជាតិ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​​