Scholes ​រិះគន់​ស្ទិល​​លេង​ Van Gaal ខ្លាំងៗ ក្រោយ​ Man Utd ធ្លាក់​ពី​ League Cup

Scholes ​រិះគន់​ស្ទិល​​លេង​ Van Gaal ខ្លាំងៗ ក្រោយ​ Man Utd ធ្លាក់​ពី​ League Cup

Paul Scholes ​វីរបុរស​ក្លិប​ Manchester United បាន​​​រិះ​គន់​ដល់​ស្ទិល​លេង​​បែប​ការពារ​របស់​ក្រុម​បិសាច​ក្រហម ក្រោម​ការ​ដឹក​នាំ​របស់​អ្នកចាត់ការ​ Louis van Gaal ​យ៉ាង​ខ្លាំង បន្ទាប់​ពី​ Man Utd ចាញ់​ Middlesbrough ​ធ្លាក់​ចេញ​ពី​ League Cup ក្នុង​ទឹកដី​ខ្លួន​ឯង កាល​ពី​យប់​ម្សិល​មិញ។

 

Scholes ​រិះគន់​ស្ទិល​​លេង​ Van Gaal ខ្លាំងៗ ក្រោយ​ Man Utd ធ្លាក់​ពី​ League Cup

 

អតីត​ខ្សែ​បម្រើ​ឆ្នើម​របស់​បិសាច​ក្រហម​រូប​នេះ យល់​ថា​​ទម្រង់​លេង​របស់​ Van Gaal បាន​តែ​ការពារ​ និង​គ្រប់​គ្រង​បាល់​ច្រើន​ប៉ុណ្ណោះ ឯ​​​ទម្រង់​ប្រយុទ្ធ​លេង​មិន​កើត មិន​ដូច​​ទម្រង់​​លេង​​របស់​អតីត​អ្នកចាត់ការ​​ Sir Alex Ferguson ​​​ទេ។

 

អ្នក​វិភាគ​ប្រចាំ​ BT Sport រូប​នេះ ​បាន​និយាយ​ថា៖ “ស្ទិល​លេង​នេះ មិន​មែន​ជា​អ្វីៗ ដែល​ Sir Alex ​ធ្លាប់​ធ្វើ​ និង​យល់​ថា​​ល្អ​គ្រប់​គ្រាន់​ទេ។ ខ្ញុំ​គិត​ថា ក្រុម​​មាន​គ្រូ​បង្វឹក​ល្អ​ខាង​ការពារ​ហើយ ប៉ុន្តែ​រឿង​ដែល​ពិបាក​ធ្វើ​បំផុត​​គឺ គ្រូ​បង្វឹក​ដែល​អាច​ជួយ​ក្រុម​ឲ្យ​រក​គ្រាប់​ចូល​ទី​បាន។ វា​ត្រូវ​តែ​ជា​ក្រុម​មួយ ដែល​គេ​មិន​ចង់​​ប៉ះ​ជាមួយ ឬ​ខ្លាច​ញញើត។ ប៉ុន្តែ​ក្រុម​នេះ (Man Utd) ដូច​ខ្វះ​ការ​ប្រថុយ ខ្វះ​ការ​បង្កើត​ឱកាស។ វា​ដូច​ជា គាត់ (Van Gaal) មិន​ចង់​​ឲ្យ​កីឡាករ​យក​ឈ្នះ។ ​វា​មិន​មែន​ជា​ក្រុម ដែល​ខ្ញុំ​ពេញ​ចិត្ត​លេង​ឲ្យ​ទេ ​សម្រាប់​រូប​ខ្ញុំ”។

 

Scholes ​រិះគន់​ស្ទិល​​លេង​ Van Gaal ខ្លាំងៗ ក្រោយ​ Man Utd ធ្លាក់​ពី​ League Cup

 

​Man Utd បាន​​ចាញ់​ Middlesbrough ដោយ​បាល់​ប៉េណាល់ទី​កាត់សេចក្ដី ៣-១ ​នៅ​ Old Trafford ​​និង​ធ្លាក់​​ពី​ League Cup ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ បន្ទាប់​ពី​​បញ្ចប់​លទ្ធផល ០-០ នៅ​ម៉ោង​បន្ថែម​១៥​នាទី​២​ដង​ទៀត ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ​ Wayne Rooney, Anthony Martial និង​ Marouane Fellaini ​មាន​ឱកាស​រក​គ្រាប់​ច្រើន​ដែរ តែ​ធ្វើ​មិន​បាន​សម្រេច។

 

មុន​ចាញ់​ Middlesbrough នេះ​ បិសាច​ក្រហម ក៏​ស្មើ​គ្នា​ ០-០ ទល់​នឹង​ Manchester City នៅ​​ទឹក​ដី​ខ្លួន​ឯង​ដូច​គ្នា ក្នុង​ការ​ប្រកួត​ Premier League។ ដូច្នេះ​បញ្ហា​ប្រយុទ្ធ អាច​​​ជា​កង្វល់​ធំ​មួយ​​សម្រាប់​ Man Utd៕

 

ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ?​

 

-ចុចអាន៖ Rooney ​ស៊ុត​ប៉េណាល់ទី​អត់​ចូល ដោយសារ​គេ​បាញ់​ភ្លើង​ឡាស៊ែរ?

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail