UN៖ ជនជាតិកូរ៉េ ខាងជើង ជាង៥ម៉ឺននាក់ ត្រូវបង្ខំឲ្យ ធ្វើការនៅ ក្រៅប្រទេស

UN៖ជនជាតិកូរ៉េខាងជើងជាង ៥ម៉ឺននាក់ ត្រូវបានបញ្ជូន ទៅធ្វើការនៅបរទេស ដោយភាគច្រើន នៅក្នុងប្រទេស រុស្ស៊ី និងចិន ដែលអ្នកជំនាញផ្នែកសិទ្ធិមនុស្សរបស់ អង្គការសហប្រជាជាតិ បញ្ជាក់ថាពួកគេ ត្រូវបានបង្ខំឲ្យធ្វើជាកម្មករ នេះបើយោងតាមសេចក្តីរាយការណ៍របស់ ភ្នាក់ងារសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥នេះ។

អ្នកធ្វើសេចក្តីរាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ លោក Marzuki Darusman បានបញ្ជាក់ថា រដ្ឋាភិបាលក្រុង ព្យុងយ៉ាង បានបង្កើនការពឹងផ្អែកទៅលើការនាំចេញកម្មកររបស់ខ្លួន ដើម្បីបង្កើន ការស្វែងរកថវិកា។ តាមការសន្និដ្ឋានបានបង្ហាញថា ការបញ្ជូនកម្មករទៅក្រៅប្រទេស ទទួលបានទឹកប្រាក់ប្រមាណ ១.២ពាន់លាន ទៅ ២.៣ពាន់លានក្នុងមួយឆ្នាំ៕

UN៖ ជនជាតិកូរ៉េ ខាងជើង ជាង៥ម៉ឺននាក់ ត្រូវបង្ខំឲ្យ ធ្វើការនៅ ក្រៅប្រទេស