ប្លែ​ក​ខ្លាំង​មែន​ទែន ជា​មួយ​នឹង Theme ទើប​នឹង​ចេញ​ថ្មី​សម្រាប់ iOS 9!! តោះ​តម្លើង​ទាំង​អស់​គ្នា

CerK0L iOS9 ជា Theme ទើបនឹងចេញថ្មី​សម្រាប់​ប្រព័ន្ធ​ប្រតិ​បត្តិការ iOS 9 វា​ពិត​ជា​ធ្វើ​អោយ​ឧបករណ៍​របស់​អ្នក​ផ្លាស់​ប្តូរ​បាន​ច្រើន​ទីតាំង រួម​មាន​ទាំង​ក្នុង​កម្មវិធី ម៉ោង និង Settings​ ផងដែរ មិន​ថា​ឡើយ ទីតាំងសម្រាប់ចុចលេខទូរស័ព្ទក៏មានការផ្លាស់ប្តូរដែរ។

ប្លែ​ក​ខ្លាំង​មែន​ទែន ជា​មួយ​នឹង Theme ទើប​នឹង​ចេញ​ថ្មី​សម្រាប់ iOS 9!! តោះ​តម្លើង​ទាំង​អស់​គ្នា

ប្រសិនបើអ្នកចង់សាកល្បង Theme ដែលមានសណ្ឋានបែបបទប្លែកច្រើន និង ថ្មី អ្នកគួរតែប្រើ Theme មួយនេះ ព្រោះវាសាកសមបំផុតសម្រាប់ iPhone រួមទាំង icon របស់វានីមួយៗមានពណ៌ចម្រុះខុសៗគ្នា មើលទៅពិតជាស្អាត ធ្វើអោយផ្ទៃអ៊ីនធើហ្វេសទូរស័ព្ទរបស់អ្នក Update មួយកម្រិតទៀត។ ពិតជាគួរអោយទាក់ទាញ ហើយប្រសិនបើអ្នកជ្រើសរើស ផ្ទៃ Wallpaper ដែលមានពណ៌បែបក្រមៅ វាមើលទៅកាន់តែស្អាតថែមទៀត ព្រោះវាសាកសមជាមួយនឹង icon ដែលមានពណ៌រាងស្រអាប់ៗ។

បញ្ចាក់៖ សម្រាប់អ្នកដែលចង់ធ្វើការតម្លើង​ សូមអានតាមការណែនាំ អោយបានត្រឹមត្រូវ ជៀស​វាង​ជួប​បញ្ហា​ផ្សេងៗ ក្រុម​ការងារ យើងខ្ញុំមិនទទួលខុសត្រូវ សម្រាប់មិត្តអ្នកអាន ដែលមិនបានធ្វើតាមការណែនាំ ច្បាស់លាស់នោះទេ។

តម្រូវការ

  • iPhone ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 9.0 ដល់ 9.0.2
  • iPhone របស់អ្នកត្រូវតែ Jailbreak អោយបានត្រឹមត្រូវ និង មាន Cydia រួចជាស្រេច
  • មានការតម្លើង Winterboard ចេញពី Cydia អោយបានត្រឹមត្រូវ

វិធីសាស្រ្តក្នុងការតម្លើង

  • ជាដំបូងអ្នកត្រូវមាន Source របស់ Biteyourapple សិន ដោយចូលទៅកាន់ Cydia > Source > Edit > Add > http://repo.biteyourapple.net > Add
  • ប្រសិនបើអ្នកមាន Source រួចរាល់សូមធ្វើការ Refresh
  • បន្ទាប់មកសូមចូលទៅកាន់ Cydia > Search និង ស្វែងរក CerK0L iOS9 ហើយធ្វើការ Install ជាការស្រេច
  • ចូលទៅកាន់ Settings > Winterboard > Select Theme និង ជ្រើសរើស Theme ថ្មី​ទើប​នឹង​តម្លើង​នៅ​ខាងលើគេ ហើយធ្វើការ Respring ជាការស្រេច

ក្រោយពីអនុវត្តន៍តាមការណែនាំ របស់ ខេមបូ ខាងលើរួចរាល់អ្នកនឹងទទួលបាន Theme ដ៏ស្រស់ស្អាត​នឹង​គួរអោយទាក់ទាញមួយនេះ។ នៅពេលក្រោយៗ ទៀតក្រុមការងារ យើងខ្ញុំនឹងពាំនាំយក Theme ប្លែកៗថ្មីៗជាច្រើនទៀត ដើម្បីចែកជូន ដល់ប្រិយមិត្តពេលក្រោយៗទៀត។

  • ដោយ: Meng
  • 10:48 AM, 30 October
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ