រថយន្ដដឹកស៊ីម៉ង់ត៍បុក រថយន្តកែច្នៃ បណ្ដាលឲ្យ ស្លាប់ និងរងរបួសធ្ងន់

ក្រចេះ ៖ ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង ដោយរថយន្ដដឹកស៊ីម៉ង់ត៍ បុករថយន្ដកែច្នៃ ឈប់ស្ងៀមបណ្ដាល ឲ្យមនុស្សម្នាក់បានស្លាប់ និងរងរបួស កាលពីវេលាម៉ោង៦និង៤៥នាទី ព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ នៅចំណុចស្ពានកាំពី ឃុំចង្រ្គង់ ស្រុកចិត្របុរី ខេត្តក្រចេះ ។

នគរបាលស្រុកចិត្របុរី បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយរថយន្ដនិងរថយន្ដធ្វើដំណើរ ស្របទិសគ្នាពីត្បូងទៅជើង ដោយរថយន្ដដឹកស៊ីម៉ង់ត៍ បើកបុករថយន្ដកែច្នៃឈប់ ស្ងៀមនៅលើដងផ្លូវ បណ្ដាល ឲ្យមនុស្សម្នាក់ ស្លាប់និងកន្លែងកើតហេតុនិងម្នាក់ទៀត រងរបួសធ្ងន់ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះរងគ្រោះទី១ ឈ្មោះរ៉ា នៅ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិត្រពាំងពិការ ឃុំអំពិល ខេត្តស្វាយរៀង បានស្លាប់ ហើយជាអ្នកបើកបរ រថយន្ដកែច្នៃ ។ ជនរងគ្រោះទី២ឈ្មោះប៊ុត សារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិស្រែប្រាំង ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម រងរបួសធ្ងន់ ជាអ្នករួមដំណើរជាមួយអ្នកស្លាប់ ។

សមត្ថកិច្ចបានបន្តឲ្យដឹងថា អ្នកបើករថយន្ដបង្ក ឈ្មោះសម្បិត្ត ឧត្ដម ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅខេត្តកំពង់ចាម មិនមានរងរបួសទេ ត្រូវឃាត់ខ្លួនបណ្ដោះ អាសន្ន ចំណែករថយន្ដទាំងពីរគ្រឿង យកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកចិត្របុរី ដើម្បីដោះស្រាយតាមច្បាប់ ៕

រថយន្ដដឹកស៊ីម៉ង់ត៍បុក រថយន្តកែច្នៃ បណ្ដាលឲ្យ ស្លាប់ និងរងរបួសធ្ងន់

រថយន្ដដឹកស៊ីម៉ង់ត៍បុក រថយន្តកែច្នៃ បណ្ដាលឲ្យ ស្លាប់ និងរងរបួសធ្ងន់

រថយន្ដដឹកស៊ីម៉ង់ត៍បុក រថយន្តកែច្នៃ បណ្ដាលឲ្យ ស្លាប់ និងរងរបួសធ្ងន់