លោកស្រី មូរ សុខហួរ ៖ ដកតំណែង លោក កឹម សុខា នឹងធ្វើឲ្យបក្សខ្លួន កាន់តែមាន ប្រជាប្រិយភាព ខ្លាំងឡើង

ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ គណបក្សសង្រ្គោះជាតិ លោកស្រី មូរ សុខហួរ បានថ្លែងក្រោយពីការដកតំណែង លោក កឹម សុខា ចេញពីអនុប្រធានទី១ នៃរដ្ឋសភា មុននេះថា នឹងធ្វើឲ្យគណបក្សប្រឆាំង របស់លោកស្រី រឹតតែមាន ប្រជាប្រិយភាពកាន់តែខ្លាំងឡើង ។

នេះជាការលើកឡើង របស់លោកស្រី ក្នុងបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០១៥។

សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានក្រុមអ្នកតំណាងរាស្រ្ត គណបក្សប្រជាជនកម្ពុជា បោះឆ្នោតទម្លាក់ ដោយ សំឡេងគាំទ្រ៦៨ លើ ៦៨ ខណៈលោកកំពុងស្នាក់នៅប្រទេសថៃ ៕