ប្រមុខការទូតកម្ពុជា នឹងជួបជាមួយ បណ្តាលអង្គទូត ទំាងអស់នារសៀលនេះ

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីការបទេស និងសហប្រតិបត្តិការអន្តរជាតិ នារសៀលនេះ នឹងអញ្ជើញបណ្តា អង្គទូតទំាងអស់ ដើម្បីជំរាបអំពី សភាពការណ៍មួយចំនួន ពាកព័ន្ធបាតុកម្មស្នើសុំ ដកតំណែងតំណាងរាស្រ្ត អំពើហិង្សាលើកតំណាងរាស្រ្ត និងលទ្ធផល នៃការបោះឆ្នោតរបស់សភាជាតិ។

យោងតាមមន្រ្តីនៃក្រសួងការបរទេស នៃសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ជំនួបរវាងឧបនាយករដ្ឋមន្រ្តី ហោ ណំាហុង រដ្ឋមន្រ្តីការបរទេសកម្ពុជា ជាមួយបណ្តាអង្គទូត នឹងប្រព្រឹត្តិទៅនៅម៉ោង៣ រសៀល ថ្ងៃទី៣០ ខែតុលា នេះ នាទីស្តីការក្រសួង។ ក្នុងជំនួបនោះ ប្រមុខកាទូតកម្ពុជា និងជំរាបអង្គទូតនូវសភាពការណ៍ មួយចំនួនពាក់ព័ន្ធនិងព្រឹត្តិការណ៍បាតុកម្មរបស់ប្រជាពលរដ្ឋ ដែលស្នើសុំដកតំណែង លោក កឹម សុខា ចេញ ពីអនុប្រធានទី១ នៃរដ្ឋសភា ព្រឹត្តិការណ៍នៃអំពើហិង្សាលើតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិពីររូប គឺលោក ញ៉យ ចំរើន និងនិង លោក គង់ សភា រួមនឹងលទ្ធផលនៃការបោះឆ្នោតរបស់រដ្ឋសភាជាតិ ដកតំណែងលោក កឹម សុខា ចេញពីអនុប្រធានទី១ នៃរដ្ឋសភានាព្រឹកថ្ងៃទី៣០ ខែតុលានេះ៕

ប្រមុខការទូតកម្ពុជា នឹងជួបជាមួយ បណ្តាលអង្គទូត ទំាងអស់នារសៀលនេះ