ជិះម៉ូតូ ចេញពីក្លិប ត្រូវជនសង្ស័យ តាមពីក្រោយ កាប់ដាច់ដៃស្តាំ

បន្ទាយមានជ័យ ៖ យុវជនម្នាក់ ក្នុងចំណោមពីរនាក់ ជិះម៉ូតូចេញពីក្លិប ហ្គោលថោន ត្រូវយុវជនមួយក្រុមទៀតតាមពីក្រោយ កាប់ដាច់ដៃម្ខាង កាលពីរំលងអាធ្រាត្រ ម៉ោង ២និង៣០នាទី ឈានចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០១៥ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ក្នុងហេតុការណ៍នេះ ត្រូវបានដាច់ដៃស្តាំ ក្រោយពេលជិះម៉ូតូមួយគ្រឿង ម៉ាកស៊ូមមឺអ៊ិច ពណ៌ក្រហម ជាមួយមិត្តម្នាក់ទៀត ចេញពីក្លិបកម្សាន្ត ហ្គោលថោន ដែលស្ថិតនៅទីតាំងខាងលើមិន បានប៉ុន្មានផង ។

ជនដៃដល់ តាមពីក្រោយ ធ្វើសកម្មភាពកាប់ដាច់ដៃ រួចក៏បានរត់គេចខ្លួនបាត់ទាំងអស់ និងមិនទាន់ដឹងអត្ត សញ្ញាណ និងចំនួនគ្នីគ្នាឡើយ ។

បច្ចុប្បន្ននេះជនរងគ្រោះ ត្រូវបានសមត្ថកិច្ច បញ្ជូនបន្ទាន់ទៅមន្ទីរពេទ្យ។ ចំណែកជនសង្ស័យសមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួន។ សូមបញ្ជាក់ថា ហេតុការណ៍កាប់ចាក់គ្នាតែងកើតឡើងជាញឹកញាប់ នៅមុខក្លិបហ្គោលថោនខាងលើនេះ ៕