តើ Huawei Honor 6 Plus មានបន្ថែមនូវសមត្ថភាពអស្ចារ្យអ្វីខ្លះដែលខុសពី Honor 6 ?

តើ Huawei Honor 6 Plus មានបន្ថែមនូវសមត្ថភាពអស្ចារ្យអ្វីខ្លះដែលខុសពី Honor 6 ?

Huawei Honor 6 Plus ជាស្មាតហ្វូនមួយដែលទំនើបអស្ចារ្យ ម៉ូដែលនេះចេញក្រោយស្មាតហ្វូន Huawei Honor 6 តែប៉ុន្មានខែប៉ុណ្ណោះ វាមានរូបរាងស្រដៀងគ្នាទៅនឹង Honor 6 ដែរ ស្តើង រឹងមាំ គែមស្រោបដោយអាលុយមីញ៉ូម លើកលែងតែផ្នែកខាងក្រោម អ្វីដែលខុសគឺ Honor 6 Plus មានទំហំអេក្រង់ធំទូលាយជាង Honor 6 ចំនួន 0.5 អ៊ីង ជាអេក្រង់ប្រភេទ IPS LCD capacitive ដូចគ្នា មានរីសូលូសិនធំដូចគ្នា ដែលអាចបង្ហាញរូបភាព វីដេអូ បានយ៉ាងច្បាស់ល្អ ម៉ត់ខៃ ពេញភ្នែក ។ Honor 6 Plus បាននាំមកនូវកាមេរ៉ាក្រោយដល់ទៅពីរគ្រាប់ ដែលក្នុងមួយគ្រាប់មានទំហំ 8 មេកាភិចសែល អមជាមួយនឹង LED Flash ចំនួនពីរគ្រាប់ជាប់គ្នាផងដែរ អាចអោយយើងថតរូបភាព វីដេអូ បានយ៉ាងល្អ ហើយមានទំហំធំទៀតផង ចំនែកកាមេរ៉ាមុខគឺមានទំហំ 8 មេកាភិចសែល អាចអោយយើងថតរូប Selfie បានយ៉ាងច្បាស់ល្អ មិនចាញ់កាមេរ៉ាក្រោយទេ ។ ចំពោះស៊ីភីយូវាវិញ មានពីរប្រភេទ Quad-core 1.8 GHz Cortex-A15 និង quad-core 1.3 GHz Cortex-A7 ទំហំមេម៉ូរីក្នុងម៉ាស៊ីនគឺ 16 ជីកាបៃ សំរាប់ 3G ម៉ូដែល និង 16 / 32 GB សំរាប់ LTE ម៉ូដែល រីឯរ៉េមគឺមានទំហំ 3 ជីកាបៃ ដូច Honor 6 ដែរ ។ Huawei Honor 6 Plus មានពីរព៌ណសំរាប់ 3G ម៉ូដែល គឺព៌ណស ព៌ណខ្មៅ និងព៌ណមាស សំរាប់ LTE ម៉ូដែល ម៉្យាងវិញទៀតវាក៏បានបន្ថែមនូវថាមពលថ្មដល់ទៅ 3600 មីលីអំពែ ដែលអាចប្រើប្រាស់បានយូរជាង Honor 6 ហើយស្មាតហ្វូនដ៏ទំនើបនេះមានតម្លៃប្រហែល 420 $ ។
ឥឡូវនេះយើងខ្ញុំនឹងបង្ហាញលក្ខណៈសម្បត្តិរបស់ Huawei Honor 6 Plusដែលមានដូចខាងក្រោម

  • គាំទ្រ : GSM / HSPA / LTE
  • អេក្រង់ : 5.5 inches (1080 x 1920 pixels)
  • បន្ទះឈីប : HiSilicon Kirin 925
  • CPU : Quad-core 1.8 GHz Cortex-A15 & quad-core 1.3 GHz Cortex-A7
  • RAM : 3 GB
  • Memory ខាងក្នុង : 16GB (3G model), 16/32 GB (LTE model)
  • Memory ខាងក្រៅៈ អាចបន្ថែមរហូតដល់ 128 GB
  • កាមេរ៉ាក្រោយ : Dual 8 MP (3264 x 2448 pixels) autofocus, dual-LED flash
  • កាមេរ៉ាមុខ : 8 MP
  • ថាមពលថ្ម : Non-removable Li-Po 3600 mAh
  • ប្រព័ន្ធប្រតិបត្តិការ : Android OS, v4.4.2 (KitKat), planned upgrade to v6.0 (Marshmallow)
  • ពណ៌ : Black, White / Gold (LTE model)

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus តើ Huawei Honor 6 Plus មានបន្ថែមនូវសមត្ថភាពអស្ចារ្យអ្វីខ្លះដែលខុសពី Honor 6 ?
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com តើ Huawei Honor 6 Plus មានបន្ថែមនូវសមត្ថភាពអស្ចារ្យអ្វីខ្លះដែលខុសពី Honor 6 ?

ចុះថ្ងៃទី 30 ខែតុលា ឆ្នាំ 2015 ម៉ោង ១១:០០ ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ

a

តើ Huawei Honor 6 Plus មានបន្ថែមនូវសមត្ថភាពអស្ចារ្យអ្វីខ្លះដែលខុសពី Honor 6 ?
តើ Huawei Honor 6 Plus មានបន្ថែមនូវសមត្ថភាពអស្ចារ្យអ្វីខ្លះដែលខុសពី Honor 6 ?