តើ​ការ​ជិះ​ម៉ូតូ​ធំ​មិន​អស់កម្លាំង​ម៉ាស៊ីន​មាន​អ្វី​កើត​ឡើង?


តើ​ការ​ជិះ​ម៉ូតូ​ធំ​មិន​អស់កម្លាំង​ម៉ាស៊ីន​មាន​អ្វី​កើត​ឡើង?

ការ​ប្រើប្រាស់​ម៉ូតូ​ធំ​កំពុង​មានការ​កើន​ឡើង ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ចម្ងល់​ជាច្រើន​ដូច​ជា តើ​ការ​ជិះ​ម៉ូតូ​ធំ​ មិន​អស់កម្លាំង​ម៉ាស៊ីន​មាន​អ្វី​កើត​ឡើង? តើ​អ្នក​ប្រើប្រាស់​ត្រូវ​តែ​ជិះ ឲ្យ​អស់​កម្លាំង​ម៉ាស៊ីន​មែនទេ?

 

តើ​ការ​ជិះ​ម៉ូតូ​ធំ​មិន​អស់កម្លាំង​ម៉ាស៊ីន​មាន​អ្វី​កើត​ឡើង?

 

លោក សុភ័ក្ត្រា បុគ្គលិក​នៅ​ក្នុង​ក្រុមហ៊ុន​ Bajaj Pulsar បាន​បកស្រាយ​ពី​បញ្ហា​នេះ​​ថា​ ការ​ជិះ​ម៉ូតូ​ធំ​មិន​ប្រាកដ​ថា​ តម្រូវ​ជិះ​ឲ្យ​អស់​កម្លាំង​ម៉ាស៊ីន​នោះ​ទេ ដោយ​លោក​បាន​លើក​ឡើង​ទិដ្ឋភាព​ពីរ​យ៉ាង។

 

លោក​ថា តាម​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​បាន​កំណត់​ល្បឿន​ចំពោះ​ទោចក្រយាន​យន្ត ការ​បើកបរ​ក្នុង​ទីក្រុង​និង​ទី​ប្រជុំជន​ការ​កម្រិត​ល្បឿន​បើកបរ​អតិបរមា​បាន​តែ ៣០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប៉ុណ្ណោះ និង​ក្រៅ​ទីប្រជុំ​ជន​ល្បឿន​អតិបរមា ៩០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

 

លោកថា អ្នក​បើក​បរ​ម៉ូតូ​ធំ​មួយ​ចំនួន អាច​បើក​លើស​ល្បឿន​ដែល​ច្បាប់​បាន​កំណត់​រហូត​ដល់ ១០០ គីឡូម៉ែត្រ​ក្នុង ១ ម៉ោង ឬ​លើស​ពី​នេះ​នៅ​ក្រៅ​ទីប្រជុំជន​ដើម្បី​អាច​ដឹង​ពី​កម្លាំង​ម៉ាស៊ីន​ ដូចនេះ​មាន​ន័យ​ថា​ បំពាន​នឹង​ច្បាប់​ ។

 

លោក​បញ្ជាក់​ថា កម្លាំង​ម៉ាស៊ីន​នៃ​ម៉ូតូ​ធំ​និមួយៗ គេ​បាន​កំណត់​ល្បឿន​អតិបរមា (Top Speed) រួច​រាល់​ហើយ។ បើ​អ្នក​បើកបរ​បើក​មិន​អស់​ល្បឿន ឬ​លើស​អាច​មាន​បញ្ហា​និង​ប៉ះពាល់​ចំពោះ​គ្រឿង​ម៉ាស៊ីន ដូច្នេះ​ការ​បើកបរ​​ក្នុង​ល្បឿន​សមស្រប​មិន​ត្រឹម​តែ​អាច​​ជួយ​ថែរក្សា​គ្រឿង​ម៉ាស៊ីន​យានយន្ត​និង​ការ​សន្សំសំចៃ​លើ​ការ​ប្រើប្រាស់​ថាមពល​​បាន​មួយ​ចំណែក​ផង​ដែរ​។

 

តើ​ប្រិយមិត្ត​មាន​មតិ​ណា​ផ្សេង​ទៀត​ ទាក់ទង​នឹង​ការ​ជិះ​ម៉ូតូ​ធំ?

 

អត្ថបទ៖ រក្សា