ឃើញ​ថ្មី​ៗ​នេះ​គេ​បង្ហោះ​​រូប​របស់​​ខ្លួន​​ជាមួយ​​ឆ្នាំ​​​ ចង់​បង្ហោះ​ដែរ​មើល​វិធី​នេះ​


ឃើញ​ថ្មី​ៗ​នេះ​គេ​បង្ហោះ​​រូប​របស់​​ខ្លួន​​ជាមួយ​​ឆ្នាំ​​​ ចង់​បង្ហោះ​ដែរ​មើល​វិធី​នេះ​

ថ្មី​ៗ​នេះ​ អ្នក​លេង​ហ្វេសប៊ុក​មួយ​ចំនួន​បាន​បង្ហោះ​រូប​របស់​ពួកគេ​ជា​មួយ​ឆ្នាំ​ ឧទាហរណ៍​ ២០១៣, ២០១៤, ឬ​២០១៥។ តាម​ពិត​ម្ចាស់​គណនី​ហ្វេសបុក​ទាំង​នោះ​មិន​បាន​ធ្វើ​តាម​ Photoshop ​នោះ​ទេ​ គឺ​​មាន​វិបសាយ​មួយ​ជួយ​រៀប​ចំ​រូប​ថត​ដែល​បាន​បង្ហោះ​​តាម​ឆ្នាំ​ឲ្យ​ពួក​គេ។ ​

 

ឃើញ​ថ្មី​ៗ​នេះ​គេ​បង្ហោះ​​រូប​របស់​​ខ្លួន​​ជាមួយ​​ឆ្នាំ​​​ ចង់​បង្ហោះ​ដែរ​មើល​វិធី​នេះ​រូប​តំណាង​

វិបសាយ​នោះ​មាន​ឈ្មោះ​ថា​ Photo Gap។ បើ​អ្នក​ចង់​បង្ហោះ​រូប​របស់​អ្នក​តាម​ឆ្នាំ​អីចឹង​ដែរ​ អនុវត្ត​តាម​វិធី​ខាង​ក្រោម៖

 
១) សូម​ចុច​លើ​ Link ​នេះ។ ក្រោយ​ពី​ចេញ​វិបសាយ​នេះ​មក​ ចុច​លើ​ពាក្យ​ Get Your Photo

 

ឃើញ​ថ្មី​ៗ​នេះ​គេ​បង្ហោះ​​រូប​របស់​​ខ្លួន​​ជាមួយ​​ឆ្នាំ​​​ ចង់​បង្ហោះ​ដែរ​មើល​វិធី​នេះ​

 

 

២) ក្រោយ​ចេញ​​វិបសាយ​នេះ​មក​ Log​ ចូល​គណនី​ហ្វេសប៊ុក​របស់​អ្នក (ក្នុង​ករណី​អ្នក​មិន​ទាន់​ Log ​ចូល​គណនី​ហ្វេសប៊ុក​របស់​អ្នក​នៅ​ឡើយ)។

 

៣) រួច​​ចុច​លើ​ពាក្យ​ថា​ Okay។ ពេល​នោះ​វា​នឹង​តម្រូវ​ឲ្យ​អ្នក​រង់ចាំ​ប្រហែល​ជាមួយ​នាទី​ដើម្បី​ធ្វើ​ការ​ ទាញ​យក​នូវ​រូប​របស់​អ្នក​ ពី​ក្នុង​គណនី​ហ្វេសប៊ុក​របស់​អ្នក​ ចាប់​តាំង​ពី​អ្នក​​លេង​​ហ្វេសប៊ុក​​ដំបូង​​រហូត​មក​ដល់​បច្ចុប្បន្ន។

 

ឃើញ​ថ្មី​ៗ​នេះ​គេ​បង្ហោះ​​រូប​របស់​​ខ្លួន​​ជាមួយ​​ឆ្នាំ​​​ ចង់​បង្ហោះ​ដែរ​មើល​វិធី​នេះ​

 

៤) ក្រោយ​ពី​ទាញ​យក​​រួប​របស់​អ្នក​រួច​​ហើយ​ វា​នឹង​បង្ហាញ​អ្នក​នូវ​រូប​ទាំង​នោះ​ ហើយ​ឲ្យ​ជម្រើស​ពីរ​ក្នុង​ការ​បង្ហាញ​រូប​របស់​អ្នក​កាន់​អ្នក​ដទៃ ​ Share to Facebook ​ឬ​ Download។

 

ឃើញ​ថ្មី​ៗ​នេះ​គេ​បង្ហោះ​​រូប​របស់​​ខ្លួន​​ជាមួយ​​ឆ្នាំ​​​ ចង់​បង្ហោះ​ដែរ​មើល​វិធី​នេះ​

 

-Share to Facebook​ នោះ​វា​នឹង​បង្ហោះ​លើ​ហ្វេសប៊ុក​ រួម​ទាំង​អាសយដ្ឋាន​របស់​វិបសាយ​នេះ​ផង។ អ្នក​ក៏​អាច​សរសេរ​ជា​ Status ​មុន​នឹង​ចុច​ Post to Facebook។

 

-ប៉ុន្តែ​បើ​អ្នក​មិន​ចង់​បង្ហោះ​ជាមួយ​វិបសាយ​នេះ​ អ្នក​អាច​ជ្រើស​រើស​ Download ​ដោយ​ចុច​លើ​វា​ រួច​ Save វា​ទុក​ ហើយ​បង្ហោះ​លើ​ហ្វេសប៊ុក​តាម​ទម្លាប់​ដែល​អ្នក​បាន​ធ្វើ​ជាមួយ​នឹង​រូប​ធម្មតា​ដែរ៕ ​ ​

 

ចុច​អាន៖ ហុង​ដា​ទើប​បង្ហាញ​​​ CBR ស៊េរី​ ២០១៦ បួន​ម៉ូដែល​​ ត្រូវ​ចិត្ត​សម្រាប់​អ្នក​ជិះ​ម៉ូតូ​ស្ព័រ