​បង្ក្រាប​ទីតាំង​លក់​ចែកចាយ និង​ផ្តល់​កន្លែង​ឲ្យ​ប្រើប្រាស់ និង​ឃាត់ខ្លួន​មនុស្ស​៨​នាក់​

បាត់ដំបង​: ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តបាត់ដំបង បាន​ចុះ​ប្រតិបត្តិការ និង​បង្ក្រាប​ទីតាំង​លក់​ចែកចាយ និង​ផ្តល់​ទីកន្លែង​ឲ្យ​ប្រើប្រាស់ និង​ឃាត់ខ្លួន​មនុស្ស ប្រុស​ស្រី​ចំនួន​៨​នាក់ កាលពី​រសៀល​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៥​នៅ​ចំនុច​ក្រុមទី​២ ភូមិ​ទូល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។​

​លោក​វរសេនីយ៍ត្រី ស៊ាន សុ​ណា​ល់ អនុប្រធាន​ការិយាល័យ នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ជន​សង្ស័យ ដែល​ឃាត់ខ្លួន​ទាំង​៨​នាក់ ទី​១.​ឈ្មោះ ទូច ហេង ហៅ​បឹ​ប ភេទ​ប្រុស អាយុ ៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទូល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង (​ជា​មេក្លោង និង​អ្នកផ្តល់​ទីកន្លែង ប្រើប្រាស់​ថ្នាំញៀន​)​។ ទី​២.​ឈ្មោះ ស៊ីម រី ភេទ​ប្រុស អាយុ ២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទូល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង (​ជា​អ្នក​កាន់​ថ្នាំ្ញ​ញៀន​លក់​អោយ ឈ្មោះ ទូច ហេង ហៅ​បឹ​ប​)​។ ទី​៣.​ឈ្មោះ គឹម ម៉េង​លី ហៅ​យ៉ុង ភេទ​ប្រុស អាយុ ១៨​ឆ្នាំមាន​ទីលំនៅ​ភូមិ​ចំការ​សំរោង​១ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង (​ជា​អ្នក​កាន់​ថ្នាំ្ញ​ញៀន លក់​អោយឈ្មោះ ទូច ហេង ហៅ​បឹ​ប​) ។ ទី​៤.​ឈ្មោះ អ៊ឹង ចាន់​ធឿន ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទូល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង (​ជា​អ្នក​កាន់​ថ្នាំ្ញ​ញៀន លក់​អោយឈ្មោះ ទូច ហេង ហៅ​បឹ​ប​) ។ ទី​៥.​ឈ្មោះ ផាន់ សារី ហៅ ជី ភេទ​ស្រី អាយុ ១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វត្ត​គរ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង (​ជា​អ្នកប្រើប្រាស់​គ្រឿងញៀន​) ។ ទី​៦.​ឈ្មោះ ខេន លីដា ភេទ​ស្រី អាយុ ១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​តា​គាំ​៣ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង (​ជា​អ្នកប្រើប្រាស់​គ្រឿងញៀន​) ។ ទី​៧.​ឈ្មោះ គង់ ចាន់​ឌឿ​ន ភេទ​ស្រី អាយុ ២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​តា​គាំ​២ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង (​ជា​អ្នកប្រើប្រាស់​គ្រឿងញៀន​) និង​ទី​៨.​ឈ្មោះ សុខ លីដា ភេទ​ស្រី អាយុ ២៩​ឆ្នាំមាន​ទីលំនៅ ភូមិ​អូរ​តា​គាំ​៣ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង (​ជា​អ្នកប្រើប្រាស់​គ្រឿងញៀន​) ។​

​ក្នុងនោះ សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង រួមមាន ថ្នាំ្ញ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក ICE) ចំនួន ៣​កូន​ថង់ ទម្ងន់ ០,៤៨​ក្រាម ដប​កែច្នៃ​សំរាប់​ជក់​ថ្នាំ្ញ​ញៀន​ចំនួន ១ ថង់ សំរាប់​រំលែក​ច្រកថ្នាំ​ញៀន​លក់​មួយចំនួន ដែកកេះ​ចំនួន ៤ និង​សំភារៈ​សំរាប់​ជក់​ថ្នាំ​មួយចំនួន ។​

​លោក​បាន​បញ្ជាក់ថា ពេលនេះ ជនសង្ស័យ​ទាំង​៨​នាក់ និង​វត្ថុតាង សមត្ថកិច្ច បាន​កសាង​សំណុំរឿងបញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕V​/S