ប៉ូលិស​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ពីបទ​មនុស្សឃាត​គិតទុក​ជាមុន

បាត់ដំបង: ​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់ នៃ​ស្នងការដ្ឋាន​គ​បាល​ខេត្ត​បន្ទាយមាន​ជ​យ័ សហការ​ជាមួយ​កម្លាំង​ផ្នែក​អនុវត្ត​ដីការ​នៃ​ស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង​និង​កម្លាំង​នគ​បាល​នៃ​អធិការដ្ឋាន​ស្រុក​កំរៀង បាន​ឃាត់ខ្លួនលោកតា​វ័យ​៧០​ឆ្នាំ​ម្នាក់ ពាក់ព័ន្ធ​មនុស្សឃាត​គិតទុក​ជាមុន​តាម​អំណាចដីការ​របស់​តុលាការ ។​

​ប្រតិ​ប​ត្ត​ការ​រួមគ្នា​បានធ្វើ​ឡើង កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​២៩​ខែតុលា​ឆ្នាំ២០១៥ ដោយ​ចុះ​អនុវត្ត​ដីការ​បង្គាប់​អោយ​ចាប់ខ្លួន​លេខ​៣៤៣​ដ​ចខ​.​ចុះ​ថ្ងៃទី​២៨.ខែតុលា​. ឆ្នាំ​២០១៥ របស់​ចៅក្រម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ និង​តាមបញ្ជា​របស់​ព្រះ​អាជ​អ​ជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង នួន សាន​.​ចុះ​ថ្ងៃទី​២៩ខែតុលា ឆ្នាំ​២០១៥​។​

​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ ទួន ដួន អាយុ​៧០​ឆ្នាំ ស្នាក់នៅ​ភូមិ​កំ​ប្រ៉​ង ឃុំ​តាក្រី ស្រុក​កំរៀង ខេត្តបាត់ដំបង ដោយ​ចោទ​ពីបទ​មនុស្សឃាដ​គិតទុក​ជាមុន ។​

​បើតាម​សមត្ថកិច្ច​ករណីនេះ ជនជាប់ចោទ​បាន​ប្រព្រឹត្ត​នៅ​ភូមិ​បារាយណ៍ ឃុំ​តា​ផូ ស្រុកស្វាយចេក  ខេត្ត​បន្ទាយ​មាន​ជ​យ័ កាលពី​ថ្ងៃទី​៦ ខែវិច្ឆិកា​ឆ្នាំ​១៩៩៥​។​
ជនសង្ស័យ​ត្រូវបាន​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​៕​