រថយន្ដ​ដឹក​ស៊ីម៉ង់ត៍​បុក រថយន្ត​កែច្នៃ ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់​

ក្រចេះ: មនុស្សម្នា​ក់បាន​ស្លាប់ និង​ម្នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់ ក្នុង​គ្រោះថ្នាក់​បង្កឡើង​ដោយរថយន្ដ​ដឹក​ស៊ីម៉ង់ត៍ បុក​រថយន្ដ​កែច្នៃ ឈប់​ស្ងៀម​ពេញទំហឹង កាលពី​ព្រឹក​ថ្ងៃទី៣០ ខែតុលា ឆ្នាំ​២០១៥ នៅ​ចំណុច​ស្ពាន​កាំ​ពី ឃុំ​ចង្គ្រង់ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ។​

​ជនរងគ្រោះ​រងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ រ៉ា នៅ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិត្រពាំង​ពិការ ឃុំ​អំពិល ខេត្តស្វាយរៀង ហើយ​ជា​អ្នកបើកបរ រថយន្ដ​កែច្នៃ ជនរងគ្រោះ​ដែល​រងរបួស​ធ្ងន់​មានឈ្មោះ​ប៊ុត សា​រ៉ា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មានទីលំនៅ​ភូមិ​ស្រែប្រាំង ឃុំ​តា​ប្រុក ស្រុក​ចំការលើ ខេត្តកំពង់ចាម រងរបួស​ធ្ងន់ ជាអ្នករួមដំណើរ​ជាមួយ​អ្នកស្លាប់ ។ រីឯ​អ្នកបើករថយន្ដ​បង្ក ឈ្មោះ​ស​ម្បិ​ត្ត ឧត្ដម ភេទប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ខេត្តកំពង់ចាម មិនមាន​រងរបួស​ទេ ត្រូវ​ឃាត់ខ្លួន​។​

 មុនពេល​កើតហេតុ គេ​បានឃើញ រថយន្ដ​រថយន្ដ​ដឹក​ស៊ីម៉ង់ត៍ បាន​បើក​យ៉ាង​លឿន​ពីត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុចកើតហេតុ​មិនដឹង​មូលហេតុ​អ្វី​បាន​​ជា​ទៅបុក​រថយន្ត​ច្នៃ កំពុង​ចត​ស្ងៀម ពេញទំហឹង​បណ្តាល​ឲ្យ​អ្នក​បើ​រថយន្ត​កែច្នៃ​ស្លាប់​ភ្លាមៗ​នៅ​និងកន្លែង និង​អ្នករួមដំណើរ​បាន​រង​របួសធ្ងន់​។​

​ក្រោយពី​កើតហេតុ ជនបង្ក​ត្រូវ​ឃាត់ខ្លួន​បណ្ដោះ អាសន្ន ចំណែក​រថយន្ដ​ទាំងពីរ​គ្រឿងយកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន នគរបាល​ស្រុក​ចិត្រ​បុរី ដើម្បី​ដោះស្រាយ​តាមច្បាប់ ៕​