មន្ត្រី​យោធា​ម្នាក់​ស្រវឹង បើករថយន្ត​ធ្លាក់​ផ្លូវ​បុក​បង្គោល​ខ្សែ​ខេ​ម​ហ្វូ​ន ស្លាប់

កំពត: មន្ត្រី​យោធា​ម្នាក់​បាន​ស្លាប់ ភ្លាមៗ​យ៉ាង​អាណោចអាធម៌ ខ​ណះ​បើករថយន្ត​មួយគ្រឿងក្នុង​ល្បឿន​លឿន​ទាំង​ក្នុងស្ថានភាព​ស្រវឹង លុះដល់​ផ្លូវ​កោង​​យក​ចង្កូត​មិនទាន់បាន​ជ្រុល​ធ្លាក់​ផ្លូវ​ទៅបុក​ជាមួយ​បង្គោល​ខ្សែ​ខេ​ម​ហ្វូ​ន បាក់​ជា​ពី​កមណាត់កាលពី​វេលា​ម៉ោង​២​យប់​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៥ ស្ថិតនៅ​កំណាត់ផ្លូវជាតិ​លេខ​៣៣ ត្រង់ចំណុច​ភូមិ​អូរ​ច្រនៀង ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ។​

 ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ​ម៉ាច ចន្ថា អាយុ​៣៥​ឆ្នាំ ជា​មន្ត្រី​យោធា មានស្រុកកំណើត​នៅ​ទីរួមស្រុក​កំពង់ត្រាច បើករថយន្ត​ម៉ាក​កាមរី ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ 2-1119 ។​

​មុន​ពេ​កើ​ហេតុ​គេ​បានឃើញ  រថយន្ត​ម៉ាក តូ​យូ​តា កាមរី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខខេមរភូមិន្ទ 2-1119 ក្នុងទិសដៅ​ពី​លិចទៅ​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​​លឿន លុះ​មកដល់​ចំណុច​ខាងលើ បាន​រេ​ចង្កូត​ធ្លាក់​ផ្លូវ ទៅបុក​ជាមួយ​បង្គោល​ខ្សែ​ខេ​ម​ហ្វូ​ន បាក់រាប​ដល់​ដី​ជា​ពី​កំណាត់ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​តែម្តង​។​

​បើតាម​ការអះអាង​រប​ស់​សាច់ញាតិ​ឲ្យ​ដឹង​ទៀតថា ជនរងគ្រោះ​ទើប​ត្រឡប់​មកពី​ពិធីភ្ជាប់ពាក្យ​បងប្អូន​នៅ​សេះស ក្នុង​សង្កាត់​អូរ​ក្រសា ក្រុងកែប ហើយ​មាន​អាកា​រៈស្រវឹង ហើយ​ត្រូវ​បងប្អូន​ហាម​មិនឱ្យ​បើករថយន្ត​ដែរ​។​

 ប៉ុន្តែ​ជនរងគ្រោះ​នៅតែ​មានះ​បើក​មក​តាំងពី​ខេត្ត​កែប រហូតមកដល់​ចំណុច​ផ្លូវ​កោងក្នុងភូមិ​អូរ​ច្រនៀង ក៏​រេ​ទៅបុក​បង្គោល​ពី​ខាងឆ្វេង​ដៃ បន្ទាប់មក​រេ​ទៅ​ស្តាំ​វិញធ្លាក់ចូល​ស្រែ និង​បុក​ជាមួយ​បង្គោល​ខេ​ម​ហ្វូ​ន​ជា​ពី​កំណាត់ បណ្តាល​ឲ្យ​ស្លាប់​ក្នុងរថយន្ត​តែម្តង​។​

​ក្រោយពី​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ មក​ទទួលយក​សាកស​ព​ទៅរៀបចំ​ធ្វើបុណ្យ ។ ចំណែក​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​ស្ទួ​ច យកទៅ​រក្សាទុក​​ដើម្បី​ដោះស្រាយ​គ្នា​តាមច្បាប់​៕​