រូប​ចាប់ដៃ​រវាង​លោក កឹម សុខា និង​លោក សម រង្ស៊ី បង្ហាញ​ពី​ភាពមិន​បែកបាក់​ផ្ទៃក្នុង​

​ក្រោយ​ការដក​លោក កឹម សុខា បានតែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ លោក សម រង្ស៊ី ពី​ប្រទេស​បារាំង​បាន​បញ្ចេញ​ពាក្យ​មួយ​ឃ្លា​ថា​៖«​គណបក្ស​សង្គ្រោះ​ជាតិ ជា​ក្តីសង្ឃឹម​តែមួយគត់​របស់​ប្រជារាស្ត្រ​ខ្មែរ​!»​។ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក សម រង្ស៊ី គេ​សង្កេតឃើញ​រូប​មួយ​ផ្ទាំង​បង្ហាញ​ពី​មិត្តភាព​ស៊ីជម្រៅ​របស់លោក សម រង្ស៊ី និង​លោក កឹម សុខា នៅតែ​រឹងមាំ​។ លោក​ទាំងពីរ​នាក់​ចាប់ដៃគ្នា​យ៉ាង​ស្អិតល្មួត​។ រូបភាព​នោះ គឺ​លោក រង្ស៊ី បាន​យកដៃ​ស្តាំ​របស់លោក​ចាប់ដៃ​ឆ្វេង​របស់លោក កឹម សុខា​។

​នៅ​ចន្លោះ​រូប​សញ្ញា​ព្រះអាទិត្យ ពាក្យ​មួយ​ឃ្លា​ទៀត​ត្រូវបាន​គេ​សរសេរថា​៖«​គណបក្ស​សង្គ្រោះ​ជាតិ រួមគ្នា​សង្គ្រោះ​ជាតិ​យើង​»​។

​រូបភាព​លោក សម រង្ស៊ី ចាប់ដៃគ្នា​ជាមួយ​លោក កឹម សុខា នៅពេលនេះ​អាចមាន​អត្ថន័យ​ខុសគ្នា​រវាង​រូបភាព​ដែល​លោក សម រង្ស៊ី ចាប់ដៃគ្នា​ជាមួយ​លោក កឹម សុខា នាពេល​ផ្សេងៗ​។ ខុសគ្នា​នៅត្រង់ថា ការ​បង្ហោះ​ការ​ចាប់ដៃគ្នា​នៅពេលនេះ​ត្រូវបាន​ធ្វើឡើង​ក្រោយ​ពេលដែល​លោក កឹម សុខា ត្រូវបាន​គេ​ដក​ចេញពី​តំណែង​អនុប្រធាន​រដ្ឋសភាជាតិ និង​កើតឡើង​ក្នុងខណៈពេល​ដែលមាន​ពាក្យ​ច​ចាម​អារាម​ថា ក្រុម​របស់លោក កឹម សុខា និង​ក្រុម​របស់លោក សម រង្ស៊ី អាច​ដើរ​ផ្លូវបែក​គ្នា​៕


​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​