​គ្រោះថ្នាក់​ចរាចរណ៍​២​ករណី​នៅ​កន្លែង​តែមួយ​បណ្តាល​ឲ្យ​មនុស្ស​២​នាក់​ស្លាប់​

ដោយ៖ធារ៉ា

​ខេត្តស្វាយរៀង​៖​យ៉ាងហោចណាស់​មនុស្ស​២​នាក់​បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​២​ករណី​ផ្សេងគ្នា​នៅ​ក្រុង​បាវិត​។ ករណីនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១៧ និង​១០​នាទី​យប់​ថ្ងៃទី​២៩ ខែតុលា​ឆ្នាំ​២០១៥ លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ចំណុច​គីឡូម៉ែត្រ​លេខ​១៥៦-១៥៧​ស្ថិត​ក្នុងភូមិ ព្រៃ​ផ្តៅ សង្កាត់ ច្រកម្ទេស ក្រុង​បាវិត ខេត្តស្វាយរៀង​។​

​យោងតាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​៖​គ្រោះថ្នាក់​នេះ​គឺ​ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា​រថយន្ត កាមរី បា​ឡែ​ន ពណ៌ ទី​ប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​2-7074  បើកបរ​ពី​កើ​តទៅ​លិច​លុះ​មកដល់​កន្លែងកើតហេតុ​ក៏មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក  យ៉ាម៉ាហា ស៊ី​រ៉ុ​ស បើកបរ​ដោយ​យុវជន​ម្នាក់​ឈ្មោះ ឈុន ខ្លី អាយុ ២០​ឆ្នាំ​រស់នៅ​ភូមិ បាវិត​លើ សង្កាត់​/​ក្រុង​បាវិត ខេត្តស្វាយរៀង​បើកបរ​ពី​លិចទៅ​កើត​បុក​ចំ​រថយន្ត​បា​ឡែ​ន​ហៀ​ង​ស្តាំ​បណ្តាល​ឲ្យ​ស្លាប់​ពេលដែល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ស្របពេល​នោះដែរ​ក៏មាន​ករណី​គ្រោះ​ចរាចរណ៍​មួយ​ផ្សេងទៀត​ម៉ូតូ​ម៉ាក ហុងដា វី​ស៊ីន ពណ៌ ឈាមជ្រូក គ្មាន​ស្លាក​លេខ​បើកបរ​ដោយ​ឈ្មោះ អ៊ិន សាផាន់ ភេទ​ប្រុស អាយុ ១៨ ឆ្នាំ មាន​ទីលំនៅ​ភូមិ ក្បាលថ្នល់ ឃុំ កណ្តៀង​រាយ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង​បើកបរ​ពី​កើ​តទៅ​លិច​គេច​ពី​ម៉ូតូ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ពីមុខ​ក៏​ជ្រុល​ទៅបុក​ពីក្រោយ​រថយន្ត​មួយគ្រឿង​ផ្សេងទៀត​ម៉ាក ហ៊ីយ៉ាន់ដាយ ពាក់​ស្លាក​លេខ ភ្នំពេញ​3C-8249  បើកបរ​ពី​កើ​តទៅ​លិច​បណ្តាល​ឲ្យ​ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​។​

​ក្រោយពី​កើតហេតុ​ភ្លាមៗ​នោះ​អ្នកបើកបរ​រថយន្ត​ទាំង​២​នាក់​បាន​រត់គេចខ្លួន​បាត់​ពី​កន្លែងកើតហេតុ​បន្សល់ទុក​តែ​រថយន្ត​និង​ម៉ូតូ​ហើយ​និង​សព​នៅ​កន្លែងកើតហេតុ​។​

​បច្ចុប្បន្ន​រថយន្ត​ទាំង​២​គ្រឿង​និង​ម៉ូតូ​ត្រូវបាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត​ដើម្បី​រងចាំ​ម្ចាស់​ចូលខ្លួន​ដោះស្រាយ​ចំណែក​សព​ជនរងគ្រោះ​ទាំ​២​នាក់​សមត្ថកិច្ច​ប្រគល់​ឲ្យ​ទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ​៕

​គ្រោះថ្នាក់​ចរាចរណ៍​២​ករណី​នៅ​កន្លែង​តែមួយ​បណ្តាល​ឲ្យ​មនុស្ស​២​នាក់​ស្លាប់​
​គ្រោះថ្នាក់​ចរាចរណ៍​២​ករណី​នៅ​កន្លែង​តែមួយ​បណ្តាល​ឲ្យ​មនុស្ស​២​នាក់​ស្លាប់​
​គ្រោះថ្នាក់​ចរាចរណ៍​២​ករណី​នៅ​កន្លែង​តែមួយ​បណ្តាល​ឲ្យ​មនុស្ស​២​នាក់​ស្លាប់​