ការទទួលទាន​កាហ្វេ​ជា​ប្រចាំ​អាច​កាត់​បន្ថយ​អត្រា​នៃការ​ធ្វើ​អត្តឃាត​ខ្លួន

ប៊ូស្តុនៈ ក្រុមអ្នកស្រាវជ្រាវជនជាតិអាមេរិកបាននិយាយថា ការទទួលទានកាហ្វេ២ ឬ ៣ពែងជាប្រចាំថ្ងៃអាចកាត់បន្ថយអាត្រានៃការធ្វើអត្តឃាតខ្លួនចំពោះបុរស និងស្រ្តីដល់ទៅ ៥០ភាគរយ។

អ្នកដឹកនាំនៅក្នុងការស្រាវជ្រាវ លោក Michel Lucas នៃប៉ាតឺម៉ង់ចំណីអាហារ នៃសាលាហាវ៉ាដផ្នែកសុខភាពសាធារណៈ ព្រមទាំងក្រុមការងាររបស់គាត់បានរកឃើញថា អត្រាគ្រោះថ្នាក់នៃការធ្វើអត្តឃាតសម្រាប់យុវវ័យដែលទទួលទានកាហ្វេពី ២ ទៅ ៣ពែងក្នុងមួយថ្ងៃអាចកាត់បន្ថយអត្រា នៃការចង់ធ្វើអត្តឃាតខ្លួនច្រើនជាងអ្នកដែលមិនដែលទទួលទានកាហ្វេសោះ។

លោក Lucas បាននិយាយថា សារជាតិកាហ្វេអ៊ីនមិនត្រឹមតែធ្វើការបំលែងប្រព័ន្ធភាពសុំាតែមួយមុខនោះទេ ក៏ប៉ុន្តែវាអាចជួយកាត់បន្ថយអាការៈស្រ្តេស និង ភាពក្រៀមក្រំបានទៀតផង ដោយវាបានបង្កើតសារធាតុបំរុងនៅក្នុងខួរក្បាលដែលនៅក្នុងនោះរួមមាន សឺរ៉ូតូនីន ដូហ្វាមីន នូរ៉ាដ្រេនណាលីនដើម។
ជាមួយគ្នានេះដែរ ក្រុមអ្នកស្រាវជ្រាវទាំងនោះមិនបានឲ្យយុវវ័យដែលមានអាការៈក្រៀមក្រំ ឲ្យបង្កើនការប្រើប្រាស់សារជាតិកាហ្វេអ៊ីននោះទេ ពីព្រោះយុវវ័យភាគច្រើនបានសម្របខ្លួនជាមួយនឹងកំរិតនៃកាហ្វេដែលគេទទួលទានរួចទៅហើយ។ ម្យ៉ាងវិញទៀត ដើម្បីជៀសវាការផ្តល់អាក្រក់ក្នុងការប្រើប្រាស់ហួសកំរិត។

ជាមួយគ្នានេះដែរ ក្រុមអ្នកស្រាវជ្រាវបានពឹងផ្អែកការរកឃើញ របស់ពួកគេដោយការប្រមូលទិន្នន័យពីការសិក្សាធំៗបីនៅក្នុងសហរដ្ឋអាមេរិក។ ការសិក្សាត្រូវបានចូលរួមដោយ បុរសចំនួន ៤៣ ៥៩៩នាក់ និងស្រ្តីចំនួន ៧៣ ៨២០ ។

ការទទួលទាន​កាហ្វេ​ជា​ប្រចាំ​អាច​កាត់​បន្ថយ​អត្រា​នៃការ​ធ្វើ​អត្តឃាត​ខ្លួន