សមាជិកសំខាន់ៗ កំពុង​ជួប​ពិភាក្សា​គ្នា​នៅក្រុងវីយែន ដើម្បី​រកដំណោះ​ស្រាយ​បញ្ចប់​វិបត្តិ​នយោបាយ​ស៊ីរី

វីយែន៖ នៅព្រឹកថ្ងៃសុក្រនេះ សមាជិកសំខាន់ៗ រួមទាំងប្រទេសមហាអំណាចពិភពលោក និង ក្នុងតំបន់ នានា បានប្រមូលផ្តុំគ្នាពិភាក្សានៅទីក្រុងវីយែន ដើម្បីស្វែងរកដំណោះស្រាយនយោបាយមួយ ប្រយោជន៍ឈានដល់ការបញ្ចប់សង្រ្គាមស៊ីវិល នៅក្នុងប្រទេសស៊ីរី។

ទីភ្នាកង់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ នេះបន្ដទៀតថា នៅក្នុង នោះដែរ សហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ី ត្រូវបានទទួលការអញ្ជើញឲ្យរួមក្នុងកិច្ចចរចាជាសមាជិក សំខាន់ក្នុងតំបន់ តេអេរ៉ង់ (តំបន់កិច្ចពិភាក្សានុយក្លេអ៊ែរ) នេះជាលើកដំបូង ក្នុងកិច្ចពិភាក្សាបែបពហុភាគី នេះ។

ក្រៅពីកិច្ចពិភាក្សានេះដែរ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក ម៉ូហាមេដ ចាវេទ ហ្សារ៉ិហ្វ បានជួបពិភាក្សា ទ្វេភាគីក្រៅផ្លូវការជាមួយនឹងរដ្ឋមន្រ្តីការបរទេសអាមេរិកលោក ចន ឃឺរី និងប្រធានគោលនយោបាយ ការបរទេសសហភាពអឺរ៉ុប លោក ម៉ូហ្គឺរីនី បន្ទាប់ពីឈានជើងដល់រដ្ឋធានីនៃប្រទេសអូទ្រីសភ្លាម។

យោងតាមប្រព័ន្ធផ្សព្វផ្សាយផ្លូវការអ៊ីរ៉ង់ IRNA ធ្វើសេចក្ដីរាយការណ៍ដោយដកស្រង់សម្ដីរបស់លោក ហ្សារីហ្វ ដែលបាននិយាយថា “វាជាមិនអាចទៅរួចទេ ដើម្បីឈានទៅដល់ដំណោះស្រាយសមស្របសម្រាប់ប្រទេសស៊ីរី ប្រសិនបើគ្មានការចូលរួមពីប្រទេសអ៊ីរ៉ង់ នៅក្នុងកិច្ចពិភាក្សានោះ។

គួរបញ្ជាក់ថា កិច្ចពិភាក្សាតេអេរ៉ង់ ជាកិច្ចចរចាស្ដីពីដំណោះស្រាយនុយក្លេអ៊ែរ ត្រូវបានគេដកចេញពីកិច្ច ពិភាក្សាស្វែងរកដំណោះស្រាយនយោបាយស៊ីរី កាលពីចុងសប្តាហ៍មុននៅទីក្រុងវីយែន ដោយសារតែ បានឈានដល់កិច្ចព្រមព្រៀងអន្ដរជាតិ ជាមួយនឹងប្រទេសមហាអំណាចពិភពលោកកាលពីខែកក្កដា កន្លងទៅនេះ។

ដោយសារតែមានជម្លោះប្រដាប់អាវុធមិនស្រាកស្រាន្ដបែបនេះ ប្រជាជនស៊ីរីជាង ២៥ម៉ឺននាក់ ហើយបាន បាត់បង់ជីវិត ក្នុងរយៈពេល ៤ឆ្នាំកន្លះ គិតមកដល់បច្ចុប្បន្ន ហើយពលរដ្ឋជាង ១១លាននាក់ត្រូវបង្ខំឲ្យ ចាកចេញពីផ្ទះសំបែង។ “យើងអាចនិយាយបានថា ជនជាតិស៊ីរីចំនួន ២០នាក់ ក្នុងនោះមានម្នាក់ត្រូវ បានសម្លាប់ ឫក៏រងរបួស ហើយម្នាក់ក្នុងចំណោម ៥នាក់នៃពលរដ្ឋស៊ីរី ក្លាយជាជនភៀសខ្លួន ពោលគឺ ជីវិតសង្ឃឹមរស់ត្រូវធ្លាក់ខុះ ២០ឆ្នាំ៕

សមាជិកសំខាន់ៗ កំពុង​ជួប​ពិភាក្សា​គ្នា​នៅក្រុងវីយែន ដើម្បី​រកដំណោះ​ស្រាយ​បញ្ចប់​វិបត្តិ​នយោបាយ​ស៊ីរី