គណបក្សកាន់​អំណាច​កូរ៉េ​ខាង​ជើង នឹងរៀបចំ​សមាជ​លើក​ទី១ ក្រោយ​កិច្ច​ខំប្រឹង​ជាង៣០ឆ្នាំ

ព្យុងយ៉ាង៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយផ្លូវការកូរ៉េខាងជើង នៅព្រឹកថ្ងៃសុក្រនេះបានឲ្យដឹងថា ក្រោយពី កិច្ចខិតខំប្រឹង ប្រែងអស់រយៈពេលជាង ៣០ឆ្នាំកន្លងមកនេះ គណបក្សពលករកូរ៉េខាងជើងដែលកំពុង កាន់អំណាច នឹង រៀបចំបើកសមាជមួយ នៅខែឧសភា ឆ្នាំ២០១៦ ខាងមុខស្ដីពី “ភាពរីកចំរើនជាប្រទេស សង្គមនិយម”។

ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ នេះដោយលើកឡើងពីសម្ដី របស់បក្សកាន់អំណាច ដែលធ្លាប់និយាយថា ខ្លួននឹងបើកសមាជ ជារៀងរាល់ ៥ឆ្នាំម្ដង ប៉ុន្ដែបក្សកាន់ អំណាចមួយនេះមិនបានធ្វើឡើងជាង ៣០ឆ្នាំមកហើយ ពោលគឺចាប់តាំងពីខែតុលា ឆ្នាំ១៩៨០មក នៅពេលដែលការ ឡើងកាន់អំណាចរបស់លោក គឹម អ៊ីស៊ុង ត្រូវជាជីតារបស់ថ្នាក់ដឹកនាំកូរ៉េខាងជើង សព្វថ្ងៃ គឹម ជុងអ៊ុន។

ដោយឡែកសម្រាប់របៀបវារៈនៃសមាជប្រជុំនោះ នៅមិនទាន់បានរៀបចំនៅឡើយទេ។ វាទំនងជាថ្នាក់ ដឹកនាំសព្វថ្ងៃ ដែលបានទទួលមរតកអំណាច បន្ទាប់ពីការស្លាប់របស់ឪពុកខ្លួន លោកគីម ជុងអ៊ីល កាលពីខែធ្នូ ឆ្នាំ២០១១ នឹងសម្រេចចិត្តលើគោលនយោបាយដែលមានសារៈសំខាន់ នៅក្នុងអំឡុងមហា សន្និបាតទី៧ នោះ៕

គណបក្សកាន់​អំណាច​កូរ៉េ​ខាង​ជើង នឹងរៀបចំ​សមាជ​លើក​ទី១ ក្រោយ​កិច្ច​ខំប្រឹង​ជាង៣០ឆ្នាំ