បុរស​ម្នាក់​សង្ស័យ​ខឹង ថៅកែ ស្តីបន្ទោស ចង​-​ក សម្លាប់ខ្លួន​

Sanofi

​នៅវេលា​ម៉ោង​៥​ទៀបភ្លឺ​ថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០១៥ មាន​ករណី​អត្តឃាត ដោយ​ចង​-​ក សម្លាប់ខ្លួន នៅ​ចំណុច​ក្នុង​បន្ទប់​ក្រោមផ្ទះ​របស់​មិត្តភក្តិ​មួយកន្លែង នៅ​ភូមិ រាន​ថ្ម ឃុំ​សៀមរាប ស្រុក​កណ្តាល ស្ទឹង ខេត្តកណ្តាល ។ ​សម​កិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ សុទ្ធ សុខ​រិ​ទ្ធ ភេទ ប្រុស​អាយុ ៣៥​ឆ្នាំ នៅ​ភូមិ ថ្នល់​ថ្មី ឃុំ​បារាយណ៍ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ បច្ចុប្បន្ន​មក​ស្នាក់នៅ​ផ្ទះជួល​ក្រុមហ៊ុនស្រា​បៀរ​អង្គរ ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ​បុគ្គលិក​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​។​

​សមត្ថកិច្ច​បាន​បន្តថា មុនពេល​កើតហេតុ នៅ​ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០១៥ នៅវេលា​ម៉ោង ០១: ០០​នាទី​រសៀល ជនរងគ្រោះ​បាន​ដឹក​ស្រា​បៀរ​អង្គ​រលើ​រថយន្ត​ដើរ​ចែកចាយ​តាម​ដេប៉ូ តាមផ្លូវ​ជាតិ​លេខ​២ ក្នុងស្រុក​កណ្តាលស្ទឹង ពេល​ចែកចាយ​ស្រា​បៀរ​អស់ ជនរងគ្រោះ និង​មិត្តភក្តិ​មាន​គ្នា ០៤​នាក់ បាន​បើករថយន្ត​ទៅលេង​ផ្ទះ​ឈ្មោះ​ឆុំ ស៊ី​ណាត ភេទ ប្រុស​អាយុ ៣៨​ឆ្នាំ រស់នៅ​ភូមិ រាន​ថ្ម ឃុំ​សៀមរាប ស្រុក​កណ្តាលស្ទឹង ខេត្ត កណ្តាល ជា​អ្នក រួមការ​ងារ​នឹង​គ្នា​ក្នុងនោះ​ម្ចាស់ផ្ទះ និង​ជនរងគ្រោះ​បាន​ហូបបាយ ផឹកស្រា​បៀរ រហូតដល់​ម៉ោង​៦​ល្ងាច នា​ថ្ងៃ​ដដែល ជនរងគ្រោះ​បាន​ឲ្យ​មិត្តភក្តិ​ទាំង ៣​នាក់ របស់ខ្លួន បើករថយន្ត​ទៅ​ទុក​នៅ​ក្រុមហ៊ុន​នៅ​ក្រុង​តាខ្មៅ​វិញ ។​ពេលទៅដល់​ក្រុមហ៊ុន មិត្ត​ភក​ក្តិ​របស់​ជនរងគ្រោះ ដែល​បើករថយន្ត​ទៅនោះ ក៏​សំរាក​នៅ​ក្រុមហ៊ុន ចំណែក អ្នក​ឯទៀត​បាន​ជិះ​ម៉ូតូ​ត្រឡប់មកវិញ ហើយ​ជនរងគ្រោះ​ក៏បាន​ផឹកស្រា​បៀរ​ជាមួយ​ម្ចាស់ផ្ទះ​បន្តទៀត​។

​លុះដល់​ម៉ោង​០៨: ០០​នាទី​យប់ នា​ថ្ងៃ​ដដែល ជនរងគ្រោះ​បាន​ចូលទៅ​ដេក​ក្នុង​បន្ទប់​ក្រោមផ្ទះ​ដែល​ប្រពន្ធ​ម្ចាស់ផ្ទះ​រៀបចំ​ទុក​ឲ្យ ដល់​ម៉ោង​០៩: ០០​នាទី​យប់ ម្ចាស់ផ្ទះ និង​មិត្តភក្តិ ម្នាក់ទៀត​បាន​ចូលទៅ​ដេក​ក្នុង​បន្ទាប់​ក្រោមផ្ទះ​ដែរ​។​​រហូតដល់​វេលា​ម៉ោង​៥​ទៀបភ្លឺ​ថ្ងែ​ទី ២៩ ខែតុលា ឆ្នាំ ២០១៥ ម្ចាស់ផ្ទះ​បាន​ងើប​ពី​ដេក បាន​ដើរ​ចេញមក​ហើយក៏​ងាក​មើលទៅ​បន្ទប់​ជនរងគ្រោះ​ដេក ក៏​ឃើញ​ជនរងគ្រោះ​ចងក និង​ខ្សែក្រវ៉ាត់​ពណ៌​សុ​កូ​ឡា​ជាប់​និង​ជំ​រឹង​បង្អួច អង្គុយ និង​អ​ង្គុ​ញ​ជើង​បែរ​មុខមក​ទ្វារ​បន្ទប់ ។​ដោយ​ឃើញ​ហេតុការណ៍​នេះ ម្ចាស់ផ្ទះ​បាន​ស្រែក​ឲ្យ​គេ​ជួយ​និង​ចូលទៅ​លើក​ខ្សែក្រវ៉ាត់​ចេញពី​ក ហើយ​យក​ជនរងគ្រោះ​មក​ដាក់​លើ​គ្រែ​ខាងមុខផ្ទះ តែ​ជនរងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ ។​

​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​និង​ផ្នែក​ជំនាញ​ស្រុក បាន​សហ​ការណ៍​ជាមួយ​មន្ត្រី​ជំនាញ​ខេត្ត ធ្វើការ​ពិនិត្យ​ទៅលើ​សាកសព​ឃើញថា មាន​ស្នាម​ជាំ​បំពង់ក​ចេញ​ទឹកកាម និង​លាមក​។ ករណី​ខាងលើនេះ ជនរងគ្រោះ​ពិតជា​បានធ្វើ​អត្តឃាត​ចងក​ស្លាប់ ដោយ​ខ្លួនឯង​ប្រាកដ​មែន​។​​តាម​ការបំភ្លឺ​របស់​ឈ្មោះ យិន រតនា ភេទ​ប្រុស​អាយុ ២៥ ឆ្នាំ ជា​អ្នកធ្វើការ​នៅ​ក្រុមហ៊ុន​ជាមួយគ្នា​បាន​បំភ្លឺថា​ជនរងគ្រោះ​ឲ្យ​តែ​ផឹកស្រា​ម្តងៗ ច្រើនតែ​និយាយថា គាត់​ពិបាកចិត្ត ព្រោះ​ថៅកែ​បាន​ស្តី​ឲ្យ​គាត់​ពី​រឿង​តាម​ដេប៉ូ​ទទួល ជំពាក់​ប្រាក់​ច្រើនពេក​។ ក្រោយពី​ពិនិត្យ​រួច សាកសព​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ទៅ​ក្រុមគ្រួសារ​ដឹក​តាម​រថយន្ត​យកទៅ​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ សុទ្ធ គឹម​សឿន​

​  

Related