ករណីកម្រជួប! ស្ត្រីម្នាក់ត្រូវ ប៉ូលិសចោទថាបង្ខាំងប្តី របស់ខ្លួនដើម្បីចាប់រំលោភ

សេអ៊ូល៖ ពិតជាគួរឲ្យភ្ញាក់ផ្អើលមែន ស្ត្រីម្នាក់ត្រូវបាន ប៉ូលិសចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ បន្ទាប់ពីគេបានរក ឃើញថា នាងចាក់សោរប្តីឲ្យនៅក្នុងផ្ទះ រួចហើយចាប់រំលោភបុរសជាប្តីនោះអស់រយៈពេល២៩ម៉ោងមកហើយ ។

ហេតុការណ៍នេះបានកើតឡើងនៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ស្ត្រីដែលរងការចោទប្រកាន់នេះមានអាយុ ៤០ឆ្នាំឈ្មោះ Shim ត្រូវបានប្តីរាយការណ៍ប្រាប់ប៉ូលិសថា នាងបង្ខំគាត់ឲ្យមានសិចជាមួយអស់រយៈពេលជាច្រើនម៉ោង ។

តាមការស៊ើបអង្កេតរបស់ប៉ូលិសជឿថា ស្ត្រីជាប្រពន្ធរូបនេះមានផែនការចង់លែងលះប្តីឈ្មោះ Kim ហើយ Shim សារ ភាពថា ខ្លួនចង់បានភស្តុតាង ដើម្បីធ្វើការសុំលែងលះគ្នា ។

នេះជាករណីដំបូងហើយដែលគេលើកឡើងថា ប្រពន្ធត្រូវបានចោទប្រកាន់ពីបទរំលោភប្តីនៅកូរ៉េខាងត្បូង ដែលកន្លង មកមានតែករណីបុរសម្នាក់រស់នៅអាហ្វ្រិកខាងត្បូងប្តឹងប៉ូលិសថា ខ្លួនត្រូវក្រុមនារីអន្ធពាលជាច្រើននាក់រំលោភ ៕

ករណីកម្រជួប! ស្ត្រីម្នាក់ត្រូវ ប៉ូលិសចោទថាបង្ខាំងប្តី របស់ខ្លួនដើម្បីចាប់រំលោភ

រូបភាពតំណាង