គ្រាន់តែឈរជជែក និងថត រូបជាមួយអ្នកគាំទ្រ តារា សម្តែងប្រុសម្នាក់ត្រូវចាប់ ខ្លួនពីបទរំខានសណ្តាប់ធ្នាប់ សាធារណៈ

អារ៉ាប៊ីសាអូឌីត៖ ស្ទើរតែមិនគួរឲ្យជឿទេថា បុរសជាតារាសម្តែងម្នាក់នៅ ប្រទេសអារ៉ាប៊ីសាអូឌីត ត្រូវបានប៉ូលិសចាប់ខ្លួន បន្ទាប់ពីគេបានឈរជជែកគ្នា និងថតរូប Selfie ជាមួយនារីប្លែកមុខជាច្រើននាក់នៅឯផ្សារ ទំនើបមួយស្ថិតនៅតំបន់ Riyadh ។

លោក Abdul Aziz Al Kassar ត្រូវបានចាប់ខ្លួននៅក្នុងផ្សារទំនើប Al Nakheel ដោយរងការចោទប្រកាន់ពីបទរំខាន សណ្តាប់ធ្នាប់នៅទីសាធារណៈ និងបង្កភាពរញ៉េរញ៉ៃជាមួយនារីៗដែលមិនស្គាល់ជាច្រើននាក់ ខណៈពេលដែលបុរសរូបនេះឈរជជែកគ្នាយូរ ។

តាមការស៊ើបអង្កេតរបស់ប៉ូលិសនិយាយថា លោក Al Kassar ត្រូវបានអ្នកគាំទ្រសុំឲ្យមកទីនេះ ដើម្បីជួបពួកគេដោយ ភាគច្រើនសុទ្ធតែជាស្រីៗ ហើយពួកគេក៏ឈរជជែកគ្នា និងថតរូបលេងពាសពេញបរិវេណផ្សារទំនើបដែលត្រូវបាន សមត្ថកិច្ចចាត់ទុកថា បង្កភាពរំខាននៅកន្លែងសាធារណៈ ។

នៅថ្ងៃកើតហេតុលោក Al Kassar ត្រូវបានក្រុមអ្នកគាំទ្រស្រីៗឈរព័ទ្ធជុំវិញគាត់ ហើយថតរូប Selfie ផុសលេងយ៉ាង រីករាយ ប៉ុន្តែប្រមាណជា២-៣នាទីក្រោយមក ប៉ូលិសក៏បានមកដល់រួចក៏ចាប់ខ្លួន Al Kassar តែម្តង ។ តារាសម្តែង ប្រុសរូបនេះត្រូវបានសមត្ថកិច្ចដោះលែងវិញ បន្ទាប់ពីគាត់ដាក់ប្រាក់ធានាខ្លួននៅក្រៅឃុំ ៕

គ្រាន់តែឈរជជែក និងថត រូបជាមួយអ្នកគាំទ្រ តារា សម្តែងប្រុសម្នាក់ត្រូវចាប់ ខ្លួនពីបទរំខានសណ្តាប់ធ្នាប់ សាធារណៈ

  • គ្រាន់តែឈរជជែក និងថត រូបជាមួយអ្នកគាំទ្រ តារា សម្តែងប្រុសម្នាក់ត្រូវចាប់ ខ្លួនពីបទរំខានសណ្តាប់ធ្នាប់ សាធារណៈ已关闭评论
  • 207 views
  • Hide Sidebar
    A+
Publish on:2015/10/30  Category:កំសាន្ត