មិនគួរជឿ! សាលារៀនមួយ ចេញបម្រាមមិនឲ្យគ្រូ និង សិស្សពាក់ស្បែកជើងកែង ចោទខ្ពស់ព្រោះខ្លាចបង្កការ រញ្ជួយដី

ក្រុងរ៉ូម៖ ក្រុមនិស្សិតស្រីៗនៅប្រទេសអ៊ីតាលី បានសម្តែងអារម្មណ៍ខឹង សម្បារជាខ្លាំង បន្ទាប់ពីសាលារបស់ខ្លួនដាក់ ចេញនូវគោលនយោបាយថ្មីមួយ ហាមឃាត់ពួកគេ មិនឲ្យពាក់ស្បែកជើងកែងចោទខ្ពស់ៗចូលថ្នាក់រៀន ។

គោលការណ៍ថ្មីនេះត្រូវបានដាក់ចេញនៅតាមសាលាជាច្រើននៅតំបន់ L’Aquila ដោយបម្រាមបានសរសេរថា ហាមមិនឲ្យសិស្សទាំងអស់ពាក់ស្បែកជើងកែងចោទខ្ពស់ និងស្បែកជើងសម្រែកព្រោះវាអាចបង្កការរំខាន និងជាមូលហេតុ មួយពាក់ព័ន្ធនឹងការរញ្ជួយផែនដីផងដែរ ។

គ្រូបង្រៀនម្នាក់ដែលមិនធ្លាប់ពាក់ស្បែកជើងកែងចោទបាននិយាយថា ខាងសាលាគួរតែផ្តោតសំខាន់ទៅលើបញ្ហាជា ច្រើនទៀត ជាពិសេស ករណីរញ្ជួយដីដែលកើតឡើងកាលពីឆ្នាំ២០០៩ គ្រោះរញ្ជួយដីបានសម្លាប់មនុស្សអស់៣០៩ នាក់ និងបំផ្លាញអាគារជាច្រើន ។

បម្រាមមិនឲ្យពាក់ស្បែកជើងកែងចោទកម្ពស់ ១.៦ អ៊ីញ ឬខ្ពស់ជាងនេះត្រូវបានគ្រូបង្រៀន និងនិស្សិតភាគច្រើនរិះគន់ ផងដែរ ប៉ុន្តែទោះជាយ៉ាងណា ក៏សាលាទាំងនោះមិនលុបចោលគោលនយោបាយហាមឃាត់មួយនេះចេញដែរ ៕

មិនគួរជឿ! សាលារៀនមួយ ចេញបម្រាមមិនឲ្យគ្រូ និង សិស្សពាក់ស្បែកជើងកែង ចោទខ្ពស់ព្រោះខ្លាចបង្កការ រញ្ជួយដី

រូបភាពតំណាង