មេចុងភៅដ៏ល្បីឈ្មោះម្នាក់ រះមួយជើងចំប្រដាប់ភេទ បុគ្គលិកម្នាក់ព្រោះតែខឹង មិនចេញមកស្វាគមន៍ខ្លួន

តូក្យូ៖ មេចុងភៅដ៏ល្បីឈ្មោះមួយរូប ត្រូវបានប៉ូលិសចាប់ខ្លួនដោយចោទ ប្រកាន់ពីបទបង្ករបួសស្នាម បន្ទាប់ពីគាត់បាន ប្រើហិង្សាទាត់ធាក់លើបុគ្គលិករបស់ខ្លួន ព្រោះតែខឹងបុគ្គលិករូបនោះមិនចេញមកស្វាគមន៍ខ្លួនឲ្យបានសមរម្យ ។

ហេតុការណ៍នេះកើតឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយជនបង្កហេតុអាយុ៥៤ឆ្នាំឈ្មោះ Masataka Hisada គឺជាម្ចាស់ភោជនីយដ្ឋាន Kappo Hisada ផងដែរ ហើយគាត់ត្រូវបានចោទប្រកាន់ថា បានទាត់ចំប្រដាប់ភេទបុគ្គលិក ម្នាក់នៅក្រៅហាងបណ្តាលឲ្យរងរបួសដេកពេទ្យជាងមួយខែ ។

បុរសរងគ្រោះមានអាយុ២០ឆ្នាំបានប្រាប់ប៉ូលិសថា នៅព្រឹកថ្ងៃកើតហេតុ គាត់មិនបានចេញមកទទួលស្វាគមន៍មេចុង ភៅឲ្យបានសមរម្យទើបធ្វើឲ្យគេខឹងស្ទុះមកបង្កហិង្សាបែបនេះ ។

លោក Masataka Hisada គឺជាចុងភៅដ៏ល្បីឈ្មោះ ម្នាក់ដែលតែងចេញមុខតាមកញ្ចក់ទូរទស្សន៍ជាញឹកញាប់ ហើយប៉ូលិសក៏បានសាកសួរបុគ្គលិកដទៃទៀត ចំពោះហេតុ ការណ៍ដែលកើតឡើងនេះ ដោយអ្នកខ្លះមានការខ្លាចរអាមិនហ៊ាននិយាយច្រើនឡើយ ៕

មេចុងភៅដ៏ល្បីឈ្មោះម្នាក់ រះមួយជើងចំប្រដាប់ភេទ បុគ្គលិកម្នាក់ព្រោះតែខឹង មិនចេញមកស្វាគមន៍ខ្លួន

រូបភាពតំណាង