ឧកញ៉ា ប៉ែន នួន ឧបត្ថម្ភ ៥០០ដុល្លារ ជារៀង​រាល់​ខែ ដល់​សមាគម​សិល្បករ​ខ្មែរ

ភ្នំពេញ៖ សមាគមសិល្បករខ្មែរ ដែលកំពុងតែខ្វះខាត នូវថវិកាជាច្រើន នៅក្នុងការគាំទ្រ និងជួយសម្រួលនៃដំណើរការ របស់សមាគម ក្នុងការជួយដល់សិល្បករ-សិល្បការិនី ខ្វះសមត្ថភាព ត្រូវបានទទួលជំនួយ មនុស្សធម៌ថ្មីមួយទៀត ពីសំណាក់លោកឧកញ៉ា ប៉ែន នួន នាយកក្រុមហ៊ុន CKA (ចំរើនកសិឧស្សាហកម្មអភិវឌ្ឍន៍កម្ពុជា អឹមផត អ៊ិចផត) ដែលក្នុង១ខែលោកឧកញ៉ាបានឧបត្ថម្ភ ទឹកប្រាក់ចំនួន៥០០ ដុល្លារ ជារៀងរាល់ខែ។

ពិធីប្រកាសជាផ្លូវការ នូវជំនួយសប្បុរធម៌របស់លោកឧកញ៉ា ខាងលើនេះ ត្រូវបានធ្វើឡើង នៅឯសណ្ឋាគារ អេស៊ានធូន កាលពីរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥នេះ ដោយមានការចូលរួមពីសំណាក់ លោក សុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរ, លោកឧកញ៉ា បែន នួន និងលោកជំទាវ ,លោកឧកញ៉ា ទុំ សារ៉ុត ហៅនាយឃ្លោក ទីប្រឹក្សាសមាគម ,លោកឧកញ៉ា កុយ ស៊ីឌឿន ទីប្រឹក្សាក្រសួងព័ត៌មាន លោកឧកញ៉ា សន ពិសិដ្ឋ , លោកស្រី ថុង ស៊ីវទៀង ចាងហ្វាងផលិតកម្ម ចក្រវាឡពេជ្រភាពយន្ត ព្រមទាំងតារាសម្ដែង និងតារាចម្រៀងក្មេងចាស់ ជាច្រើនទៀត។

លោក សុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរ បានថ្លែងថា លោកពិតមានសេចក្ដីសោមនស្សរីករាយ ឥតឧបមា ដែលលោកឧកញ៉ា បែន នួន បានចំណាយធនធានផ្ទាល់ខ្លួន ជួយដល់សមាគមសិល្បករខ្មែរ ជារៀងរាល់ខែ នៅពេលនេះ ។ សកម្មភាពនេះ ពិតឆ្លុះបញ្ចាំងឲ្យឃើញនូវការគាំទ្រ និងស្រឡាញ់ពេញចិត្ត ចេះចែករំលែក និងបង្ហាញពីសមានចិត្តដ៏ប្រពៃ ដើម្បីអ្នកសិល្បៈខ្មែរ ដែលកំពុងតែជួបប្រទះនូវការខ្វះខាត ហើយលោកធានាថា តាមរយៈសកម្មភាពមនុស្សធម៌នេះ អ្នកសិល្បៈនឹងទទួលបាន នូវជំនួយផ្សេងៗតាមរយៈសមាគម ទៅដល់ដៃជាក់ជាមិនខាន។

លោកបន្តថា ជាថ្មីម្ដងទៀត លោកសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកឧកញ៉ា ដែលបានចំណាយទឹកប្រាក់រហូតដល់ ៥០០ដុល្លារ ក្នុងមួយខែ ជួយដល់សមាគមសិល្បករខ្មែរ ដែលកំពុងតែជួបប្រទះ នូវការខ្វះខាត ហើយទាំងរូបលោកផ្ទាល់ ក៏ដូចជាសិល្បករ-សិល្បការិនីដទៃទៀត នឹងចង់ចាំនូវទង្វើមនុស្សធម៌ របស់លោកឧកញ៉ានៅពេលនេះ ជារៀងរហូត មិនអាចបំភ្លេចបានឡើយ។

ដោយឡែកលោកឧកញ៉ា បែន នួន បានមានប្រសាសន៍ថា គោលបំណងសំខាន់ ដែលលោកបានចំណាយថវិកាផ្ទាល់ខ្លួន ជួយដល់សមាគមសិល្បករខ្មែរនេះ ព្រោះតែលោកមើលឃើញថា អ្នកសិល្បៈជាច្រើន ជាពិសេសអ្នកជំនាន់មុន កំពុងតែជួបប្រទះ នូវការខ្វះខាតខ្លាំង ហើយតាមរយៈសមាគម នឹងអាចជួយពួកគេទាន់ពេលវេលា។ លើសពីនេះវិស័យសិល្បៈខ្មែរ កំពុងតែទទួលរងឥទ្ធិពល ពីសិល្បៈបរទេសខ្លាំង ទើបលោកចង់លើកស្ទួយឲ្យមានការរីកចម្រើន ហើយលើកទឹកចិត្ត អ្នកសិល្បៈ និងថែរក្សាឲ្យបាននូវប្រពៃណី វប្បធម៌របស់ខ្មែរ ទាំងសម័យនិងបុរាណ ព្រោះជាអត្តសញ្ញាណ ដែលមិនអាចកាត់ថ្លៃបាន សម្រាប់ប្រទេសជាតិយើង។

លោកឧកញ៉ាបញ្ជាក់បន្ថែមថា បន្ទាប់ពីលោកបានជួយដល់ សមាគមហើយនោះ លោកនឹងបន្តកៀរគរមិត្តភក្តិ ដែលមានជីវភាពធូរធា និងមានចិត្តសប្បុរស ឲ្យចួលរួមជួយដល់សមាគមសិល្បករខ្មែរ បន្ថែមទៀត ដើម្បីឲ្យសមាគម មានលទ្ធភាព មានសកម្មភាពរស់រវើក ជួយដល់អ្នកសិល្បៈ អសមត្ថភាព រួមចំណែកក្នុងវិស័យសិល្បៈឲ្យបានច្រើន តាមអ្វីដែលអាចធ្វើទៅបាន។

សូមបញ្ជាក់ថា បើតាមការឲ្យដឹងពីលោក សុះ ម៉ាច នៅក្នុងពិធីប្រកាសជួយឧបត្ថម្ភថវិកានេះ សមាគមសិល្បករខ្មែរ កំពុងតែមានគម្រោងពង្រីក សមាគមរបស់ខ្លួន នៅឯសហរដ្ឋអាមេរិក មួយកន្លែងទៀត ដើម្បីធានាដល់អ្នកសិល្បៈខ្មែរ ពេលអញ្ជើញទៅច្រៀងនៅទីនោះ ហើយការពង្រីក និងបង្កើតឲ្យមានសមាគម នៅអាមេរិក គឺមានលោក យស បូវណ្ណៈ ដែលជាតារាភាពយន្តជំនាន់មុន ជាប្រធាននៅទីនោះតែម្ដង ៕

ឧកញ៉ា ប៉ែន នួន ឧបត្ថម្ភ ៥០០ដុល្លារ ជារៀង​រាល់​ខែ ដល់​សមាគម​សិល្បករ​ខ្មែរ

ឧកញ៉ា ប៉ែន នួន ឧបត្ថម្ភ ៥០០ដុល្លារ ជារៀង​រាល់​ខែ ដល់​សមាគម​សិល្បករ​ខ្មែរ

ឧកញ៉ា ប៉ែន នួន ឧបត្ថម្ភ ៥០០ដុល្លារ ជារៀង​រាល់​ខែ ដល់​សមាគម​សិល្បករ​ខ្មែរ

ឧកញ៉ា ប៉ែន នួន ឧបត្ថម្ភ ៥០០ដុល្លារ ជារៀង​រាល់​ខែ ដល់​សមាគម​សិល្បករ​ខ្មែរ

ឧកញ៉ា ប៉ែន នួន ឧបត្ថម្ភ ៥០០ដុល្លារ ជារៀង​រាល់​ខែ ដល់​សមាគម​សិល្បករ​ខ្មែរ

ឧកញ៉ា ប៉ែន នួន ឧបត្ថម្ភ ៥០០ដុល្លារ ជារៀង​រាល់​ខែ ដល់​សមាគម​សិល្បករ​ខ្មែរ