កិច្ចសហប្រតិបត្តិការ កម្ពុជា-បេឡារុស រួមចំណែកពង្រឹង សេដ្ឋកិច្ចរវាង ប្រទេសទាំងពីរ

ភ្នំពេញ៖ កិច្ចសហប្រតិបត្តិការ ស្ដីពីពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃ សាធារណរដ្ឋបេឡារុស នឹងរួមចំណែកជួយពង្រឹង នូវទំនាក់ទំនងជាមិត្តភាព និងកិច្ចសហ ប្រតិបត្តិការ ពាណិជ្ជកម្ម សេដ្ឋកិច្ច រវាងប្រទេសទាំងពីរ។

យោងតាមសេចក្ដីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំ របស់ព្រឹទ្ធសភា ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ បានឲ្យ ដឹងថា កម្ពុជានឹងទទួលបានអត្ថប្រយោជន៍លើវិស័យជាច្រើនរួមមាន ពាណិជ្ជកម្ម សេដ្ឋកិច្ច និងសង្គម តាមរយៈ លំហូរវិនិយោគទុន ការទទួលបាននៅចំណេះដឹងថ្មីលើជំនាញ បច្ចេកទេស បទពិសោធន៍ផ្នែកបចេ្ចកវិទ្យា និង វិស្វកម្ម ពីប្រទេសទាំងពីផងដែរ។

កិច្ចព្រមព្រៀងប្រទេសទាំងពីនេះ ត្រូវបានចុះហត្ថលេខានៅទីក្រុង Minsk នៃសាធារណរដ្ឋបេឡារុស នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៤ ដោយលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួង ពាណិជ្ជកម្មនិងជាតំណាងរបស់ រដ្ឋាភិបាល នៃកម្ពុជា និងលោកValiantsni Rybakou អនុរដ្ឋមន្រ្ដីក្រសួងការបរទេស ជាតំណាងរដ្ឋាភិបាល នៃសាធារដ្ឋ បេឡារុស។

សេចក្ដីព្រាងច្បាប់នៃកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ត្រូវបានរដ្ឋសភា អនុម័តយល់ព្រមចំនួន១០៩ សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល នៅថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០១៥ នាសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៥។ រដ្ឋសភា បានបញ្ជូនសេចក្ដីព្រាងច្បាប់នេះ មកព្រឹទ្ធសភា ដើម្បីពិនិត្យហើយឲ្យយោបល់ តាមលិខិត លេខ ៦៣៤ រ.ស ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ ស្របតាមមាត្រា១១៣ថ្មី ជំពូកទី៨ថ្មីនៃរដ្ឋធម្មនុញ្ញ៕

កិច្ចសហប្រតិបត្តិការ កម្ពុជា-បេឡារុស រួមចំណែកពង្រឹង សេដ្ឋកិច្ចរវាង ប្រទេសទាំងពីរ