អាជីវករ នៅផ្សារសិរីសោភ័ណ ២នាក់ត្រូវជនសង្ស័យ ចូលលួចលុយ ដល់ក្នុងតូប

បន្ទាយមានជ័យ ៖ ស្រ្តីអាជីវករចំនួន២នាក់ ដែលរកស៊ីលក់ដូរ នៅក្នុងផ្សារសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបានជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ បានចូលបន្លំលួច លុយដល់ក្នុងតូបលក់ដូរ បណ្តាលឲ្យ បាត់បង់លុយកាក់ជាច្រើន។  

សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា ករណីទី១ បានកើតឡើងវេលាម៉ោង៩ព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥ នៅចំណុចក្នុងផ្សារសិរីសោភ័ណ តូបលេខ F២១ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។ សម្រាប់ករណីនេះ ជនសង្ស័យបាន ចូលលួច ប្រាក់របស់ ជនរងគ្រោះឈ្មោះ ជា វន្នី ៤០ឆ្នាំ រស់នៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលជនរងគ្រោះ បានបាត់បង់លុយ អស់ចំនួន៦០០ដុល្លារ។

 ក្រោយពីចោរធ្វើសកម្មភាពចូលលួចលុយ បានហើយជនសង្ស័យ បានគេចខ្លួន បាត់ដោយសុវត្តិភាព។ យ៉ាងណាក៏ដោយ កម្លាំងសមត្ថកិច្ច ជំនាញកំពុង ធ្វើការស្រាវជ្រាវ និងតាមប្រមាញ់។ ដោយឡែក ករណីទី២ កើតឡើងនៅវេលា ម៉ោង១០ព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥ មានករណីចោរចូលលួច នៅក្នុងចំណុច ផ្សារសិរីសោភ័ណ តូបលេខ ១៤ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

សម្រាប់ ករណីចោរចូលលួចនេះ បង្កដោយជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចប្រាក់ ជនរងគ្រោះឈ្មោះ អេង កញ្ញា អាយុ២៨ឆ្នាំ រស់នៅភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បាត់បង់ប្រាក់អស់ ចំនួន ១.១១០០០០០រៀល។

ជនសង្ស័យក្រោយពីបានធ្វើ សកម្មភាពរួចគេចខ្លួន បាត់ដោយសុវត្ថិ ភាព សមត្ថកិច្ចជំនាញកំពុង ធ្វើការស្រាវជ្រាវ តាមចាប់ចោរនោះហើយ។ អាជីវករក្នុង ផ្សារសិរីសោភ័ណ បាននិយាយថា ដោយមើលឃើញចោរចូលបន្លំ លួចលុយរបស់អាជីវករ ធ្វើឲ្យអាជីវករក្នុងផ្សារសិរីសោភ័ណ បង្ហាញការព្រួយបារម្ភផងដែរ ដូច្នេះសូមអំពាវនាវដល់ សមត្ថកិច្ចជួយពង្រឹងការងារសន្តិសុខខ្លាំងឡើង៕

អាជីវករ នៅផ្សារសិរីសោភ័ណ ២នាក់ត្រូវជនសង្ស័យ ចូលលួចលុយ ដល់ក្នុងតូប

អាជីវករ នៅផ្សារសិរីសោភ័ណ ២នាក់ត្រូវជនសង្ស័យ ចូលលួចលុយ ដល់ក្នុងតូប

អាជីវករ នៅផ្សារសិរីសោភ័ណ ២នាក់ត្រូវជនសង្ស័យ ចូលលួចលុយ ដល់ក្នុងតូប

អាជីវករ នៅផ្សារសិរីសោភ័ណ ២នាក់ត្រូវជនសង្ស័យ ចូលលួចលុយ ដល់ក្នុងតូប