លោក ស ថាវី ប្រាប់មន្ត្រីក្រោមឱវាទ ឲ្យគោរពឋានានុក្រម និងមិនត្រូវនិយាយដើមគ្នា

ឧត្តរមានជ័យ៖  លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ បានថ្លែង ក្រើនរំលឹកដល់មន្ត្រីរាជការ ដែលបម្រើការ  តាមមន្ទីរសាលាក្រុង-ស្រុក ត្រូវធ្វើកិច្ចការទៅតាមតួនាទី ភារកិច្ច និងគោរពទៅតាមឋានានុក្រម ដែលមានចែងក្នុង ច្បាប់ ហើយមិនត្រូវដើរនិយាយដើមគ្នា តាមតុកាហ្វេនោះឡើយ។

ការថ្លែងក្រើនរំលឹករបស់ លោក ស ថាវី បានធ្វើឡើងក្នុងឱកាស ដែលលោកអញ្ជើញជាអធិបតី ក្នុងពិធីវេទិកាមន្ត្រី នៅសាលាស្រុកអន្លង់វែង នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥នេះ។

លោកអភិបាលខេត្ត បានមានប្រសាសន៍ថា វេទិកាមន្ត្រី ដែលធ្វើនេះ ក្នុងបំណងឲ្យមន្ត្រីត្រូវហ៊ាននិយាយលើក ឡើងពីភាពប្រឈមផ្សេងៗ ក្នុងពេលបំពេញភារកិច្ចនៅតាមមន្ទីរ ឬ ស្ថាប័នរបស់ខ្លួន មិនត្រូវដើរនិយាយហែកហួរ គ្នា តាមហាងកាហ្វេ ហាងគុយទាវនោះទេ ដែលនាំឲ្យខុសច្បាប់លក្ខន្តិកៈមន្ត្រីរាជការស៊ីវិល មានកិច្ចការអ្វីត្រូវ ហ៊ាននិយាយឲ្យត្រង់ នៅចំពោះមុខគ្នាកុំខ្លាចគេស្អប់ ព្រោះយើងនិយាយចង់ឲ្យគេកែពីកំហុសឆ្គងរបស់គេ។

លោក ស ថាវី ក៏បានលើកឡើងអំពីមាត្រា និងអនុក្រិតមួយចំនួន មកជំរាបជូនមន្ត្រីរាជការឲ្យបានជ្រាបទាំងអស់ គ្នាផងដែរកុំឲ្យអនុវត្តខុស។

លោក ស ថាវី បានលើកឡើងថា នៅក្នុងមាត្រា៣៥ អនុក្រិត២១៦ បានចែងថា អភិបាលខេត្ត មានតួនាទីជាអ្នក តំណាងឲ្យក្រសួងស្ថាប័ន រាជរដ្ឋាភិបាល ដែលមានក្នុងខេត្ត អភិបាលខេត្តមានភារកិច្ចពិនិត្យវាយតម្លៃផ្តល់មូល វាចារដាក់ពិន្ទុដល់ប្រធានមន្ទីរ ស្ថាប័ន ដែលបម្រើការងារតាមមន្ទីរ ក្រុង ស្រុក។ អភិបាលខេត្ត មានសិទ្ធិស្នើសុំជា  លាយល័ក្ខណ៍អក្សរទៅក្រសួង ទៅរដ្ឋមន្ត្រី ឬ ប្រធានស្ថប័ន ដើម្បីដកហូតមុខតំណែងប្រធានមន្ទីរ ឬ ប្រធានអង្គ ភាព ឬ អ្នកទទួលខុសត្រូវ ឬ ភ្នាក់ងារ ដែលប្រតិបត្តិខុសឆ្គង។

មាត្រា៣៦ អនុក្រិត២១៦ អភិបាលខេត្តជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្នុងខេត្ត និង ដឹកនាំក្នុងការ សម្របសម្រួលមន្ទីរនិងអង្គភាពពាក់ព័ន្ធនានា រដ្ឋបាលក្រុងស្រុកឃុំ-សង្កាត់ ដើម្បរក្សាសន្តិសុខសណ្តាប់ធ្នាប់ និង  របៀបរៀបរយសាធារណៈនៅក្នុងខេត្ត។ កងកម្លាំងសរុប ដែលឈរជើងក្នុងខេត្ត ស្ថិតនៅក្រោមបញ្ជាផ្ទាល់របស់ អភិបាលខេត្ត ចំពោះរបាយការណ៍មិនអាចធ្វើរំលងខេត្តបានទេ។ ទី១. ត្រូវរាយការណ៍តាមខ្សែរបណ្តោយ និង មួយទៀត ត្រូវរាយការណ៍តាមខ្សែទទឹង។

មាត្រា៣៣ ច្បាប់លក្ខន្តិកៈមន្ត្រីរាជការស៊ីវិល បានចែងថា អ្នករាជការគ្រប់រូប ត្រូវតែគោរព និង អនុវត្តច្បាប់បទ បញ្ជា និង ការណែនាំពីថ្នាក់លើរបស់ខ្លួន អ្នករាជការត្រូវទទួលខុសត្រូវ ចំពោះមុខថ្នាក់លើអំពីកិច្ចការរបស់ខ្លួន និង អំពីអ្វី ដែលធ្វើឲ្យប៉ះពាល់សេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់ខ្លួន។

អ្នករាជការនៅក្នុងក្របខណ្ឌទាំងអស់ ត្រូវគោរពបទបញ្ជាថ្នាក់លើ ដែលបានចាត់ឲ្យទៅបម្រើការងារ ទោះបីនៅ តំបន់ណា ក៏ដោយ ត្រូវគោរពតាមឋានានុក្រម មិនមែនដើរនិយាយ មានសិទ្ធិធ្វើអីអញនោះទេ អត់មានឯករាជ្យ  ញែកតំបន់ដាច់ចេញពីក្រោមខេត្តបានទេ មួយខ្សែបណ្តោយមួយខ្សែទទឹង ញែកកិច្ចការឲ្យច្បាស់ ដើម្បីកុំឲ្យដើរវ៉ៃ ប្រហារគ្នា ពាក្យគំរាមកំហែងប្រមាថមើលងាយថ្នាក់ដឹកនាំ ត្រូវមានទោសទណ្ឌ ដូច្នេះត្រូវធ្វើតាមឋានានុក្រម៕

លោក ស ថាវី ប្រាប់មន្ត្រីក្រោមឱវាទ ឲ្យគោរពឋានានុក្រម និងមិនត្រូវនិយាយដើមគ្នា

លោក ស ថាវី ប្រាប់មន្ត្រីក្រោមឱវាទ ឲ្យគោរពឋានានុក្រម និងមិនត្រូវនិយាយដើមគ្នា

លោក ស ថាវី ប្រាប់មន្ត្រីក្រោមឱវាទ ឲ្យគោរពឋានានុក្រម និងមិនត្រូវនិយាយដើមគ្នា

លោក ស ថាវី ប្រាប់មន្ត្រីក្រោមឱវាទ ឲ្យគោរពឋានានុក្រម និងមិនត្រូវនិយាយដើមគ្នា

លោក ស ថាវី ប្រាប់មន្ត្រីក្រោមឱវាទ ឲ្យគោរពឋានានុក្រម និងមិនត្រូវនិយាយដើមគ្នា